អាជ្ញាធរខេត្តសៀមរាប ចេញបម្រាមធ្វើអាជីវកម្មទិញ-លក់ និងពិឃា តសត្វឆ្កែជាអាហារ …

ដោយសារតែរយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះមានការកើនឡើងគួឱ្យកត់សម្គាល់ ដែលបានធ្វើឱ្យបាត់បង់តម្លៃវប្បធម៌ប្រពៃណីជាតិ ពិសេសនៅខេត្តសៀមរាប។ នេះបើយោងតាមសេចក្តីប្រកាសនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។


សេចក្តីប្រកាសបានឱ្យដឹងថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ទេសចរណ៍ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អផូរផងគ្មានពីរលើលោក។ ប្រជាជនខ្មែរបានចាត់ទុក ឆ្កែជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ (ឆ្កែ) មានគុណតម្លៃណាស់សម្រាប់ការពាផ្ទះ ចំការ និងជាហ្វូងសត្វជួយក្នុងវិស័យយោធាបានល្អទៀតផង។


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ(ឆ្កែ)ដើម្បីធ្វើជាម្ហូបអាហារ មានភាពអាណាធិបតេយ្យ និងកើតឡើងគួឱ្យព្រួយបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថា មានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឱ្យមានការឆ្លងជំងឺរាលដាលឆ្កែឆ្កួត និងជំងឺផ្សេងៗពីតំបន់មួយទៅតំបន់មួយ ដែលប៉ះពាល់ដល់សុខភាពសាធារណៈ។ នេះតាមរយៈការស្រាវជ្រាវដោយអង្គការសុខភាពសត្វពិភពលោក និងអង្គការហ្វផះ(Four paw)។


ជាងនេះទៀត ការដើរទាក់លក់-ទិញ និងពិឃាតសត្វឆ្កែ អាណាធិប្បតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា ១១២ ១១៣ ១១៥ នៃច្បាប់នេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram