បុរសម្នាក់ផឹកស្រាស្រវឹងចុះទៅត្រាំទឹកត្រពាំង បណ្តាលឲ្យលង់ស្លាប់នាល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០….

ខេត្តកំពង់ស្ពឺ ៖ សាកសពបុរសម្នាក់ត្រូវបានសាច់ញាតិរកឃើញនៅក្នុងស្រះស្លាប់ បន្ទាប់ពីគាត់ ចុះទៅត្រាំទឹកនៅពេលផឹកស្រាស្រវឹង ។ ហេតុការណ៍នេះកើតនាល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងត្រគៀត ឃុំពោអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះមានឈ្មោះ កង សែ ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិឃុំខាងលើ មូលហេតុ ជនរងគ្រោះស្រវឹងស្រា ។

សេចក្តីរាយការណ៍ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះផឹកស្រារហូតស្រវឹង ហើយបានទៅចុះដេកត្រាំទឹកត្រពាំងចម្ងាយពីផ្ទះប្រវែង៤០០ម៉ែត្រ ព្រោះកន្លងមកគាត់ធ្លាប់តែធ្វើរបៀបនេះញឹកញាប់ក្រោយពីផឹកស្រារួច ។ លុះដល់វេលាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ដោយបាត់រូបគាត់យូរពេក ទើបសាច់ញាតិតាមទៅមើលក្នុងទឹកស្រះខាងលើ ស្រាប់តែឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ករណីនេះ ឆ្លងតាមការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពពីសមត្ថកិច្ចមូលដ្ឋាន និងតាមការអះអាងក្រុមសាច់ញាតិបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram