កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបឃាត់ខ្លួនជនជាតិឡាវម្នាក់ ដកហូតគ្រឿងញៀនជាង៧គីឡូក្រាម…

ខេត្តស្ទឹងត្រែង ៖ នៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី០៦ខែ០៧ឆ្នាំ២០២០ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក យិន បញ្ញារិទ្ធ នាយករងមន្ទីរ និងមានការសម្របសម្រួលដោយលោកស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានបើកការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប នៅចំណុចំកំពង់ទូក ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ជាលទ្ធផលនៃប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ភិត ងិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិកោះស្តាំ ឃុំកោះស្តាំ ស្រុកខូង ខេត្តចំប៉ាសាក់(ប្រទេសឡាវ)។

វត្ថុតាងចាប់យកបានមេតំហ្វេតាមីន(ICE)០៥កញ្ទប់ធំទម្ងន់ ៧១១៧.៤៧ក្រាម ។

ករណីនេះ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនបន្តអនុវត្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram