Brighton ច្រានចោលការដេញថ្លៃ ៣០លានផោនរបស់ Man City ចំពោះ Marc
(ឡុងដ៏)៖ ក្លិប Brighton បានច្រានចោលសំណើរការចចាររបស់ក្លិប Manchester City បានដាក់តម្លៃប្រមាណ ៣០លានផោនចំពោះការចង់បានខ្សែការពារស្លាបឆ្វេង Marc Cucurella ដែលកំពុងមានកិច្ចសន្យា ៥ឆ្នាំជាមួយក្លិបស្ថិតនៅភាគខាងត្បូងមួយនេះ។ នេះបើតាមប្រភពពី the guardian ឲ្យដឹងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

ដំបូងក្លិបជើងខ្លាំងលីគអង់គ្លេស Man City ដែលមានលោក Pep Guardiola បានដាក់ក្តីរំពឹងចំពោះបញ្ហាដែលកំពុងជួប បន្ទាប់ពីក្លិបានលក់កីឡាករ Oleklsandr Zinchenko ទៅកាន់ក្លិបកាំភ្លើងធំ Arsenal ដែលធ្វើឲ្យក្លិបជួបវិបត្តិខ្សែការពារស្លាបឆ្វេង។
បច្ចុប្បន្នក្លិប Brighton មានគោលការណ៍ចង់បានតម្លៃប្រមាណ ៥០លានផោន ចំពោះការផ្ទេរកីឡាករ Marc Cucurella ដ្បិតបុរសសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានទិញមកត្រឹមតែ ១៥.៤លានផោនកាលឆ្នាំមុនពីក្លិប Getafe ខណៈក្លិបក៏ទើបតែលក់ Yves Bissouma ប្រមាណ ៣០លានផោន ដោយក្រុមនេះមិនគោលការណ៍លក់ទៀតនោះទេ។
ពេលដែលថ្មីៗនេះក្លិបមេឃខៀវ Man City ក៏ទើបសម្រេចការផ្ទេរយកកីឡាករឆ្នើម Kalvin Phillips នឹង Erling Haaland ដើម្បីប្រជែងតំណែងជើងឯកលីគជាលើលទី៣ ជាប់ៗគ្នាផងដែរ៕


