រថយន្តស៊េរីទំនើបម៉ាកVOLVEGAN បើកលឿនដល់ផ្លូវបំបែកជាបួនមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្ត lexus 570 រួចបន្តទៅបុករថយន្ត Ford មួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកVOLVEGAN មួយគ្រឿងបើកបរក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិងបង្អង់ល្បឿនក៏ជ្រុលទៅបុករថយន្ត lexus 570 ពីចំហៀងខាងក្រោយពេញទំហឹង រួចបន្តទៅបុករថយន្ត Ford rancher មួយគ្រឿងទៀតចតស្ងៀមនៅមុខផ្ទះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទីយប់

រំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២២ នៅត្រង់ចំណុចផ្សារតាប៉ាង តាមបណ្តោយផ្លូវ១៣៦ កែងផ្លូវ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្ត lexus lx570 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-9506 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៣៦ទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៍មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកVOLVEGANពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2AL-9788ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនក៏ជ្រុលទៅបុករថយន្ត lexus 570 ពីចំហៀងខាឆ្វេងផ្នែកខាងក្រោយពេញទំហឹង ហើយរថយន្តមិនទាន់ល្បឿនបានបន្តទៅមុខប្រមាណជិត ២០ ម៉ែត្រ ក៍រេចង្កូតទៅខាងឆ្វេងដៃជ្រុលបុករថយន្តស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2BO-3069ដែលម្ចាស់ចតស្ងៀមនៅមុខផ្ទះបណ្ដាលឲ្យរងការខូចខាត។ចំណែករថយន្តបង្ករងការខូចខាតខ្ទេចមួយកំណាត់មុខ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram