អតីតខ្សែប្រយុទ្ធល្អអាល្លឺម៉ង់ Uwe Seeler ទទួលមរណៈភាពក្នុងវ័យ ៨៥ឆ្នាំ

(អឺរ៉ុប)៖ លោក Uwe Seeler ដែលជាអតីតខ្សែប្រយុទ្ធឆ្នើមប្រចាំជម្រើសជាតិអាល្លឺម៉ង់ នៅពេលនេះបានទទួលមរណៈភាពដោយសារជំងឺប្រចាំកាយ ក្នុងវ័យ ៨៥ឆ្នាំ នេះបើតាមប្រភពពី BBC បានឲ្យដឹងក្នុងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

លោក Seeler កាលនៅជាកីឡាករធ្លាប់បានបង្ហាញខ្លួន ៧២ប្រកួតរកបាន ៤៣គ្រាប់ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិច ដែលបានបង្ហាញខ្លួននៅពានរង្វាន់បាល់ទាត់ពិភពលោក World Cup ចំនួន ៤ដង នឹងជាប្រធានក្រុមដឹកនាំការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ១៩៩៦ ដែលក្រុមអាល្លឺម៉ង់ខាងលិច បានត្រឹមរងជើងឯក ក្រោយចាញ់ក្រុមអង់គ្លេស នឹងបានលេខ៣ នៅឆ្នាំ១៩៧០។
លោកក៏ជាកីឡាករអាជីពដែលបង្ហាញខ្លួនជាមួយក្រុម Hamburg នៅអំឡុងឆ្នាំ១៩៥៤ ដល់ ១៩៧២ បានចំនួន ៥៨០ប្រកួតរកបាន ៤៩០គ្រាប់ផងដែរ ខណៈលោក Jonas Boldt ដែលក្រុមប្រឹក្សាពិបាលក្លិបបានបង្ហាញការគោរពថា «យើងមិនអាចបំភ្លេចគាត់បានទេ ហើយគោរពគាត់ជានិច្ច»។
រំលឹកផងថា លោក Uwe Seeler បានចាប់ផ្តើមអាជីពបាល់នៅឆ្នាំ១៩៤៦ ក្នុងឈុតយុវជនក្រុម Hamburger នឹងបានចំណាយពេលរដូវកាលនៅក្លិប Cork Celtic រកបាន ២គ្រាប់ ដ្បិតនៅក្នុងឈុត U18 ជម្រើសជាតិអាល្លឺម៉ង់ខាងលិច Uwe Seeler រកបាន ១៥គ្រាប់ក្នុង ១០ប្រកួត។
សម្រាប់លោកធ្លាប់បានពានរង្វាន់ឯកត្តជន Footballer of the Year ៣លើកនៅឆ្នាំ១៩៦០, ១៩៦៤ នឹង១៩៧០ ហើយក៏ជាអ្នកស៊ុតបានច្រើនជាងគេនៅលីគ Bundesliga អំឡុងឆ្នាំ១៩៩៦ ក្នុងនៅជាមួយក្លិប Hamburger ក៏បានឈ្នះពាន DFB Pokal ហើយលោកក៏ទទួលបាននាមជាពលរដ្ឋកិត្តិយសនាទីក្រុង Hamburg អំឡុងឆ្នាំ២០០៣ នឹងទទួលបានលេខ៣ សម្រាប់ពានរង្វាន់ Ballon d’Or 1960 ផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram