យេីងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី …

នគរូបនីយកម្ម និងសំណង់ សូមគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

អគារនេះត្រូវបានសាងសង់ចាប់ពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ តាមលិខិតអនុញ្ញាតសាងសង់ និងប្លង់ស្ថាបត្យកម្មលេខ ០៦៨ ដនស/អដន ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់លេខ ០០៩ អសណ/នសណ ចុះថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram