ចុះបង្រ្កាបមុខសញ្ញាលួច កាច់សោរម៉ូតូ និងជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន យ៉ាងសកម្មនៅភូមិសាស្រ្ត ស្រុកឆ្លូង និងស្រុកមេម៉ត់ នៅចំណុចអូរឈើទាល ភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ….
ដោយមានការចង្អុលបង្ហាញនិងបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ
ខេត្តក្រចេះ ៖ និងមានការសម្រមសម្រួលនិតិវិធី ដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ
មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឆ្លូង ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការស្រុកឆ្លូង បានចុះបង្រ្កាបមុខសញ្ញាលួច កាច់សោរម៉ូតូ និងជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន យ៉ាងសកម្មនៅភូមិសាស្រ្ត ស្រុកឆ្លូង និងស្រុកមេម៉ត់ នៅចំណុចអូរឈើទាល ភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
+ជនសង្ស័យ ឈ្មោះ សាន សៃ ភេទប្រុស អាយុ៥០ឆ្នាំ និង វត្ថុតាង ជាប់ការពាក់ពន្ធ័ ករណី លួចដោយស្ថានទម្ងន់ទោស ជួញដូរចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
+ឃាត់ខ្លួន ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០
ចំណុចអូរឈើទាល ភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
+សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសារណៈជនដែលបានបាត់ម៉ូតូ រឺមានភិនភាគនិងស្លាកលេខដូចក្នុងរូបភាពខាងលើនេះ សូមអញ្ជើញមកទាក់ទង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ រឺ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឆ្លូង ។
សូមអរគុណ!
( សូមជៀសអោយឆ្ងាយពីគ្រឿងញៀន)



