សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះព្រះមហាក្សត្រព្រុយណេ ដារូស្សាឡាម ដែលបានថ្វាយព្រះរាជសារលិខិតរំលែកទុក្ខចំពោះមរណភាពឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន….

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាលិខិតថ្លែងអំណរគុណជូនចំពោះព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគឺយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍

ព្រះមហាក្សត្រ ព្រុយណេ ដារូស្សាឡាម ដែលបានថ្វាយព្រះរាជសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសរបស់សម្តេច។

នៅក្នុងសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច​នេះថា «ទូលបង្គំ មានសេចក្តីសោមនស្សរីករាយក្រៃលែង និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានទទួលព្រះរាជសារលិខិត​ចូល​រួមរំលែកទុក្ខអស់​ពីដួងហឫទ័យរបស់ព្រះអង្គ ចំពោះមរណភាពរបស់ ឯកឧត្តម អ្នកឧកញ្ញា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតជាទីគោរពស្រឡាញ់បំផុតរបស់ទូល បង្គំ»។

តាងនាមក្រុមគ្រួសារបងប្រុស ទូលបង្គំ សូមថ្លែងអំណរព្រះគុណដ៏ស្មោះស្ម័គ្រ ចំពោះមនោសញ្ចេតនាជាពិសេស និងសេចក្តីអាណិតអាសូរដ៏ជ្រាលជ្រៅរបស់ ព្រះអង្គ ចំពោះទូលបង្គំ និងក្រុមគ្រួសារ ក្នុងគ្រា កាន់ទុក្ខដ៏លំបាកនាពេលនេះ ដែលជាសារពោរពេញដោយអត្ថន័យជ្រាលជ្រៅ និងស្ថិតក្នុងការចងចាំ របស់ទូលបង្គំយើងខ្ញុំជានិច្ច។ សូមព្រះអង្គ ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូលបង្គំ៕

 (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួស៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram