ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២បានឃាត់ខ្លួន…

ភ្នំពេញ:ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១០ និង ៤០ នាទី កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅ

សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យទាំង២នាក់ជាប់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
១- ជនសង្ស័យឈ្មោះ ស្បោង ដេវីត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២- ជនសង្ស័យឈ្មោះ ចំរើន សីហា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះដែរសមត្ថកិច្ចបានដកហូតបានវត្ថុតាង: ក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram