បុរសកម្មករម្នាក់ ជាអ្នកលេង Tik Tok នៅខេត្តព្រះសីហនុ ត្រូវប៉េអឹម ចាប់ដោយសារជេរមេដឹកនាំ

ខេត្តព្រះសីហនុ៖ បុរសម្នាក់ ជាកម្មករ ឈ្មោះ វ៉ាន់ ចាន់ឌី អាយុ ៣១ឆ្នាំ មានទីលំនៅ ក្រុម២ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ត្រូវប៉េអឹមចាប់ ពាក់ព័ន្ធករណី ញ៉ុះញ៉ុងអោយប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍ ថ្នាក់ដឹកនាំជាសាធារណៈតាមបណ្តាញព័ត៌មានសង្គម (tik tok )។


ការចាប់កម្មករនោះ បានធ្វើឡើង នៅវេលាម៉ោង ២០ និង ៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដោយកម្លាំងមន្ទីរជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង អាវុធហត្ថខេត្ត សម្របសម្រួលនីតិវិធី ដោយលោកព្រះរាជអជ្ញាររង ពេញ ពិសិដ្ឋ។
ជនសង្ស័យខាងលើ ត្រូវបាននាំទៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីសួរនាំ និងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram