(ព័ត៌មាន លម្អិត )

រាជធានីភ្នំពេញ ៖
នៅវេលាម៉ោង ០៨:៤៥ នាទី ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ មានករណីអគ្គីភ័យ មួយកន្លែងបានកើតឡើង នៅចំណុចផ្ទះ លក់សំបកកង់រថយន្ត នាគ មាស ផ្លូវ ភូមិទ្រុងមាន់ ក្រុម១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  • ម្ចាស់ទីតាំងឈ្មោះ: តែ តេក ហ៊ាង ភេទ ប្រុស អាយុ ៤២ ឆ្នាំ
  • មុខរបរ: លក់គ្រឿងសំណង់ ។
  • ប្រភេទសំណង់: ផ្ទះលែ្វង ទំហំ ០៤ម៉ែត្រx ១៨ម៉ែត្រ ។
  • ខូចខាតសម្ភារៈ ឆេះអស់ ចំនួន ០១ខ្នង ទាំងស្រុង និងរាលដាលដល់ផ្ទះចំនួន ០២ខ្នង ។
  • មូលហេតុ: កំពុង បន្ត ស្រាវជ្រាវ ។
  • ស្លាប់ មនុស្ស : គ្មាន ។
  • របួស មនុស្ស : គ្មាន ។
  • បាន ប្រេី ប្រាស់ រថយន្តពន្លត់ អគ្គីភ័យ របស់ ការិយាល័យ អគ្គិភ័យ : ចំនួន ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ ៦៣ រថយន្ត ស្មើរនឹង ២៥២ម៉ែត្រគូប ។
  • រថយន្តជំនួយអន្តរាគមន៍:
  • រថយន្តក្រសួងមហាផ្ទៃ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត ស្មេីរនឹង ៣៦ម៉ែត្រគូប ។
  • រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ០៩ គ្រឿង ប្រើប្រាស់ទឹកអស់ ២៧ រថយន្ត សើ្មនឹង ១០៨ម៉ែត្រគូប ។
  • រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រេីប្រាស់អស់ទឹក ០៣ រថយន្ត ស្មេីរនឹង ២៤ម៉ែត្រគូប ។
  • រថយន្តផ្សារទំនេីប អូឡាំព្យា ចំនួន ០២ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៦ រថយន្ត ស្មេីរនឹង ៣០ម៉ែត្រគូប ។
  • ពន្លត់ចប់ : នៅវេលា ម៉ោង ១១:៥០ នាទីយប់ នាថ្ងៃខែឆ្នាំដដែល ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram