បុរសម្នាក់បើករថយន្តឆ្លងផ្លូវល្បឿនលឿនដូចព្យុះបុ.ករៈម៉ូតូ2គ្រឿងបណ្តាលអោយមនុស្ស3នាក់រងរបួសធ្ង.ន់ស្រាល…..
ករណីគ្រោះថ្នាក់ចរាចរណ៏ដែលបង្កដោយរថយន្តFordមួយគ្រឿងបើកបរដោយបុរសម្នាក់ឆ្លងផ្លូវក្នុងល្បឿនលឿនបានបុករៈម៉ូតូចំនួន2គ្រឿងបណ្តាលអោយបុរស3នាក់រងរបួសធ្ងន់ស្រាល ។
រថយន្តមិនទាន់អស់ល្បឿនទៅបុករៈរបងចូលក្នុងអាកាសយាន្តដ្ឋានអរន្តជាតិភ្នំពេញ រងការខូចខាតយ៉ាងដំណំ ហេតុការណ៏ហេតុការណ៍កេីតឡេីងវេលាម៉ោង ១២:០៥នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី៣១ មករា ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី សង្កាត់កាកាបទី2 ខណ្ឌពោធិ៏សែនជយ័ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅជុំវិញទីតាំងកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនពេលកើតហេតុមានរថយន្តFordពណ៌សរមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2BK3902បើកបរដោយបុរសម្នាក់បានឆ្លងផ្លូវក្នុងល្បឿនលឿនមិនប្រយត្ន័បានបុកម៉ូតូ2គ្រឿងម៉ាកzoner xពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FM2162បណ្តាលអោយបុរស2នាក់បើកនិងនាក់រួមដំណើររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ និងម៉ូតូមួយគ្រឿងទៀតម៉ាកtoddy ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ1JC5782 បើកបរដោយបុរសម្នាក់រងរបួសស្រាល ហើយរថយន្តមិនទាន់អស់ល្បឿនបានទៅបុករៈរបងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញបាក់អស់ចំនួន2ផ្ទាំងនិងបានធ្លាយចូលដល់ក្នុងបណ្តាយអោយរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោកបានវាស់វែងរងយន្ត និង ម៉ូតូយកទៅរក្សាទុករងចាំការដោះស្រាយគ្នានៅពេលក្រោយ៕










