ជនសង្ស័យម្នាក់ដែលលួចគោឥឡូវ សមត្ថកិច្ចឃាត់ខ្លួនបានហើយ…

\ខេត្តបាត់ដំបង ÷ស្រុកសំពៅលូន
នៅថ្ងៃទី 12ខែវិច្ឆិកា ឆ្នាំ 2020 វេលាម៉ោងប្រហែល 00 :10 នាទី នៅចំណុចអូរយាយតា ស្ថិតក្នុងភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីចោរកម្ម(លួចសត្វគោ) កើតឡើង ចំនួន 1 លើក ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកសត្វគោ របស់ជនរងគ្រោះឈ្មោះ សុខ ស្រីសួង ភេទស្រី អាយុ 45 ឆ្នាំ មានទីលំនៅចំណុចកើតហេតុ បណ្ដាលឱ្យបាត់សត្វគោ ចំនួន 2 ក្បាល ដែលជនរងគ្រោះចងនៅខាងមុខផ្ទះ

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចយើង បានសហការជាមួយកម្លាំងនគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យដែលលួចសត្វ គោខាងលើ បានចំនួន 1 នាក់ នៅចំណុចជើងភ្នំយាយសំ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង 10:30 នាទី ក្នុងថ្ងៃទី 12ខែវិច្ឆិកា ឆ្នាំ2020 ដដែល ជនសង្ស័យ ឈ្មោះ ឆុង ឈីម ភេទប្រុស អាយុ 34 ឆ្នាំ មានទីលំនៅភូមិព្រះអណ្ដូង ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដកហូតវត្ថុតាងសត្វគោញីចំនួន 2 ក្បាល (សម្បុរ ចំប៉ា ចំនួន1 ក្បាល, សម្បុរ ក្រហម ចំនួន 1 ក្បាល) ជនសង្ស័យនិងវត្ថុតាងកម្លាំងសមត្ថកិច្ចយើងបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ចំពោះ សត្វគោទាំង 2 ក្បាល បានប្រគល់ជូនទៅម្ចាស់ដើមវិញ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram