ក្មេងប្រុសម្នាក់ត្រូវម៉ាស៊ីនច្រូតស្រូវថយក្រោយ កិនស្លាប់ យ៉ាងអាណោចអាធ័ម នៅស្រុកត្រាំកក់ …

ខេត្តតាកែវ ៖ កាលពីវេលាម៉ោង០៨និង១៦នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិអង្គតាចាន់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីមនុស្សឃាតដោយអចេតនា (ការធ្វេសប្រហែស) មួយ បង្កឡើងដោយឈ្មោះ ម៉ម ថុល ហៅប៉យ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិសីម៉ា ឃុំលាយបូរ ស្រុកត្រាំកក់ ។

ដំណើររឿងហេតុ ៖ ដោយនៅថ្ងៃខែឆ្នាំកើតហេតុខាងលើ មានឈ្មោះ បុល វិត ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអង្គតាចាន់ ឃុំលាយបូរ បានជួលម៉ាស៊ីនច្រូតស្រូវរបស់ឈ្មោះ ម៉ម ថុល ហៅ ប៉យ មកច្រូតស្រូវក្នុងស្រែរបស់ខ្លួន ពេលនោះក៏មានកុមារាម្នាក់ឈ្មោះ អ៊ំ រតនា ភេទប្រុស អាយុ១១ឆ្នាំ ដែលមានផ្ទះនៅក្បែរកន្លែងកើតហេតុ ចម្ងាយ150m បានរត់មកឡើងជិះលើម៉ាស៊ីនច្រូត ពេលនោះក៏រអិលជើងធ្លាក់ពីម៉ាស៊ីនច្រូត ដោយម្ចាស់ម៉ាស៊ីនមិនបានចាប់អារម្មណ៍ ក៏ថយម៉ាស៊ីន បណ្តាលឲ្យកិនឈ្មោះ អ៊ំ រតនា ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យសាកសព និងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ។ ចំណែកសពក្មេងរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram