រថយន្ដ ធុន ធំ ដឹក កូនឈើ របស់ សាលាក្រុង ភ្នំពេញ ដាច់ ចង្កូត ធ្លាក់ ប្រឡាយក្រឡាប់ផ្ញើជើង នៅស្រុករវៀង …
ខេត្តព្រះវិហារ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្ដធុនធំដឹកកូនឈើធ្នុងរបស់សាលារាជធានី ភ្នំពេញ បាន ដាច់ ចង្កូត រ៉េ ចូល ប្រឡាយ បណ្តាលឱ្យ ក្រឡាប់ មួយគ្រឿង ក្នុងចំណោម ២ គ្រឿង ។ ហេតុការណ៍ នេះ បានកើត ឡើង នៅលើ ដងផ្លូវ ជាតិ លេខ ៦២ ចន្លោះ គីឡូម៉ែត្រ លេខ ៧២-៧៣ ស្ថិត ត្រង់ ព្រៃ ពពេល ក្នុងភូមិ ត្រពាំង ទទឹម ឃុំ រមទម ស្រុក រវៀង ខេត្តព្រះវិហារ កាលពី យប់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
មន្ត្រី សមត្ថកិច្ច បានឱ្យដឹងថា រថយន្ដ វេ អង ក្បាល សរ ទ្រុង ខៀវ ពាក់ ផ្លាកលេខ ព្រះសីហនុ 4A-3650 ដឹក កូនឈើ ធ្នុង ចេញពី ភូមិ បាក់ កាំ ឃុំ ឈានមុខ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ យកទៅ ដាំ នៅ រាជធានី ភ្នំពេញ របស់ សាលាក្រុង ភ្នំពេញ ។ មន្ត្រី ដដែល បាន បន្តថាៈ លុះដល់ ចំណុចកើតហេតុ រថយន្ដ បាន ដាច់ ចង្កូត ធ្លាក់ ក្រឡាប់ ខ្ទាត ចេញ កូនឈើ ធ្នុង ដែល បាន ផ្សាំ រួច រាប់រយ ដើម ។

ប្រភព បាន បន្តថាៈ រថ យន្ដ របស់ សាលា រាជធានី ភ្នំពេញ ដែល ប្រមូល ទិញ កូនឈើ ប្រភេទ ធ្នុង ពី ប្រជាពលរដ្ឋ ដែល ពួកគាត់ បានគាស់ យក ផ្សាំ រួច លក់ ក្នុង ១ ដើម តំលៃ ១០.០០០ រៀល ។ សូមបញ្ជាក់ថា កាលពី យប់ ថ្ងៃទី ១2ខែវិច្ឆិកាឆ្នាំ២០២០រថយន្ដវេអង២គ្រឿង របស់ សាលា រាជធានី ភ្នំពេញ បាន ដឹក កូនឈើ ធ្នុង ចេញពី ចំណុច ខាងលើ ១ គ្រឿង ត្រូវបាន ដឹកចេញទៅ ដោយ សុវត្ថិភាព នឹង មួយគ្រឿង ទៀត ជួប ឧប្បត្តិ ហេតុតែ មិន បង្ក គ្រោះថ្នាក់ ធ្ងន់ធ្ងរ នោះទេ ។

លោក ពឹង ទ្រី ដា ប្រធាន មន្ទី កសិកម្ម និង រុក្ខាប្រមាញ់ ខេត្តព្រះវិហារ បានឱ្យដឹង ថា រថយន្ដ វេ អង ដឹក កូនឈើ ធ្នុង ខាងលើ ពិតជា របស់ សាលា រាជធានី ភ្នំពេញ នឹងមាន ច្បាប់ ត្រឹមត្រូវ ពិតប្រាកដ មែន ៕
