អ្នកបើកម៉ូតូធំមួយគ្រឿង បានស្លាប់ បន្ទាប់ពីប្រលះគ្នាជាមួយម៉ូតូគ្រូបង្រៀនម្នាក់ បណ្តាលអោយស្លាប់ចោលកូនតូចៗ យ៉ាងអណោចអធម័ …
ខេត្តកំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងក្រុមម៉ូតូធំ និងម៉ូតូមួយគ្រឿងទៀតម៉ាកHonda Dream 010 បើកបរដោយគ្រូបង្រៀន បណ្តាលអោយស្លាប់ភ្លាមៗ នៅនិងកន្លែង ហើយអ្នកបើកម៉ូតូធំស្លាប់ដូចគ្នា ពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្តកំពង់ធំ ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង ០៨ព្រឹកថ្ងៃទី២១.១១.២០២០ នៅមុខវត្តទួលវិហារ ស្ថិតក្នុង ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ៕ (សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេស កុំបើកលឿន ហួស ល្បឿនកំណត់)





