ករណីបុរសម្នាក់បានកាច់កម៉ូតូមួយគ្រឿងពីភ្នំពេញដល់សៀមរាបត្រូវបាននគរបាលក្រុងខេត្តសៀមរាប បង្ក្រាបបាន…
ខេត្តសៀមរាប៖ កម្លាំងនគរបាលក្រុងសៀមរាបដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប បាន ចាប់ខ្លួនបុរសម្នាក់ ពីបទ៖លួចមានស្ថានទម្ងន់ទោស «កាច់សោរកម៉ូតូ»។

ហេតុការណ៍ បង្ក្រាប នេះធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនសង្ស័យ ឈ្មោះ មុត សុភា ហៅ ចាន់ នី ភេទប្រុស អយុ៤១ឆ្នាំ ទីលំនៅសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខណ:កម្លាំងនគរបាល កំពុងចុះល្បាត ក៏បានប្រទះឃើញ មុខសញ្ញាចាស់ «កាច់សោរ.ក» ម៉ូតូ ចំនួនពីរនាក់ ដែលធ្លាប់បានប្រព្រឹត្ត កន្លងមក នឹងបម្រុងធ្វើសកម្មភាពទៀត ប៉ុន្តែត្រូវបានបង្ក្រាបបានភ្លាមៗ បានម្នាក់ និងម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។

ក្រោយពេលឃាត់ខ្លួនបានសម្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖សោរ សម្រាប់ កាច់សោរ កម៉ូតូចំនួន៣ដើម គ្រាប់ដែកឆក់តូចៗ សម្រាប់បើកសោរ សុវត្ថិភាពចំនួន៣គ្រាប់ ,ដងទុលលើវីសចំនួន១ដើមផងដែរ។

ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានបម្រុង ធ្វើសកម្មភាពលួចម៉ូតូ(កាច់សោរក)ពិតប្រាកដមែន។ បច្ចុប្បន្ននគរបាល កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕

