លោក កៀន តាក់ អញ្ជើញបើកការប្រកួតបាល់ទាត់ ជ្រើសរើសជើងឯកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២២

(ភ្នំពេញ)៖ លោក កៀន តាក់ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាតំណាងលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកការប្រកួតបាល់ទាត់ជ្រើសរើសជើងឯក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមប្រកួត ពីនិស្សិតចំនួន១០ក្រុម មកពីដេប៉ាតឺម៉ង់ផ្សេងៗគ្នា។

លោក ហេង ឌីណា ប្រធានសមាគមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាប្រធានគណកម្មការរៀបចំការប្រកួតបានឱ្យដឹងដែរថា ក្រុមកីឡាករបាល់ទាត់ទាំង១០ក្រុម ដែលត្រូវចូលរួមក្នុងការប្រកួតនេះរួមមាន៖ ដេប៉ាតឺម៉ង់ជីវះវិទ្យា ដេប៉ាតឺម៉ង់រូបវិទ្យា ដេប៉ាតឺម៉ង់គីមីវិទ្យា ដេប៉ាតឺម៉ង់គណិតវិទ្យា ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា ដេប៉ាតឺម៉ង់វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ដេប៉ាងតឺម៉ង់ភាសាអង់គ្លេស ដេប៉ាងតឺម៉ង់ភូមិវិទ្យា ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ និងដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា ។
លើកឡើងនាឱកាសនោះលោក កៀន តាក់ បានថ្លែងដែរថា ការរៀបចំកម្មវិធី ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា និងបានលើកទឹកចិត្តដល់កីឡាករ ឲ្យមានការចូលរួមលេងកីឡាឲ្យបានច្រើនជាលក្ខណៈមហាជន នៅតាមមូលដ្ឋានពីព្រោះកីឡាជាទូតសន្តិភាព ហើយនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សុភមង្គល និងនាំឲ្យយុវជនចាកឆ្ងាយពីគ្រឿងញៀន។
លោក កៀន តាក់ ក៏បានផ្តាំផ្ញើដល់ក្រុមកីឡាករ យុវជន ត្រូវបន្តថែរក្សាសុខសន្តិភាព ចេះយោគយល់គ្នាទៅវិញទៅមក ដោយហេតុថា ការប្រកួតកីឡា តែងមានកាប៉ះទង្គិចគ្នាទៅវិញទៅមក ដូចនេះត្រូវមានការអធ្យាស្រ័យគ្នា និងត្រូវគោរពវិន័យដែលគណកម្មាធិការបានរៀបចំ ដើម្បីធ្វើជាគំរូសម្រាប់និស្សិតប្អូនជំនាន់ក្រោយផងដែរ។
សូមជម្រាបដែរថា ចំពោះក្រុមកីឡាករដែលទទួលបានជ័យជំនះលើការប្រកួត បាល់ទាត់ ជ្រើសរើសជើងឯកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លេខ១ លេខ២ និងលេខ៣ ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត និងពានមួយ ចំណែកលេខ៤ ទទួលបានប័ណ្ណសរសើរលើក

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram