នគរបាលស្រុកជើងព្រៃចាប់ឃាត់ខ្លួនជនសង្ស័យ១១នាក់ ករណីជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន…


ខេត្តកំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយជំនាញស្រុកព្រៃឈរ និងជំនាញស្រុកជើងព្រៃ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ និងចាប់ឃាត់ខ្លួនជនសង្ស័យ ១១នាក់ (ស្រី០១នាក់) ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីវេលាម៉ោង ១៣ និង០០នាទី ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០ ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកព្រៃឈរ បានឲ្យដឹងថា ៖ ជនសង្ស័យទាំង១១នាក់រួមមាន ៖ ១.ឈ្មោះ សេង គឹមឡេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង ភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ២.ឈ្មោះ កើត ពន្លឺ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ៣.ឈ្មោះកើត ណារ៉ូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ៤.ឈ្មោះ ឌឹម វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង ភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ៥.ឈ្មោះ វ៉ាន់ វណ្ណះ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង ភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ៦.ឈ្មោះ ខុន លីហ្សា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង ភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ៧.ឈ្មោះ ជឿន ប៊ុនថា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង ភូមិតាង៉ាល ឃុំខ្វិត ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ៨.ឈ្មោះ ឆេន បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង ភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ៩.ឈ្មោះ ញឹម កុសល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង ភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ១០.ឈ្មោះ សាន ភារុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ១១.ឈ្មោះ សឿន រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង ភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១៤កញ្ចប់ ទូរស័ព្ទដៃចំនួន ១១គ្រឿង និងម៉ូតូចំនួន៥គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram