នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀនចំនួន១០ កញ្ចប់ធំ !!!

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមិថុនាឆ្នាំ ២០២០ វេលាម៉ោង០៣.០០នាទី ទៀបភ្លឺ កំលាំងអន្តរាគមន៍ខណ្ឌសហការជាមួយកំលាំងនគរបាល ប៉ុស្តិរដ្ឋបាលស្ទឹងមានជ័យទី២ បានចេញល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន មកដល់ចំណុចផ្លូវលំ ក្រុម១៤ ភូមិឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖

(ពីបទ:ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)


១.ឈ្មោះ យឹម វណ្ណេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរតំបាញហូលផាមួង ស្នាក់នៅភូមិដូង ឃុំកណ្តាល ស្រុកបាទី ខេត្តតាកែវ ។
*វត្ថុតាងដកហូតមាន ៖
១-ក្រាមសថ្លាចំនួន១០កញ្ចប់(ចំនួន០៩កញ្ចប់ធំ,ចំនួន ០១កញ្ចប់តូច)សង្ស័យជាគ្រឿងញៀន។
២-ម៉ូតូចំនួន០១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1S 2473
៣-ទូរសព្ទដៃចំនួន០១គ្រឿង(ចាស់)។
បច្ចុប្បន្នជនសង្ស័យឈ្មោះ យឹម វណ្ណេត ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram