លោកនាង ប្រាក់សុគន្ធ បានទទួលមរ.ណភាពហើយដោយសារគ្រោះថ្នា.ក់ចរាចរ.ណ៍


រាជធានីភ្នំពេញ ៖ ដំណឹងដ៏សែនក្ដុរក្តួល និងស្លុតចិត្តយ៉ាងខ្លាំង ក្រោយពេលដែលអតីតបេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀង Cambodia Idol និងបច្ចុប្បន្នជាតារាចម្រៀង លោកនាង ប្រាក់សុគន្ធ បានទទួលមរណភាពហើយដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កឡេីងដោយរថយន្តមិនស្គាល់ម៉ាក បេីកបុកពីក្រោយ ម៉ូតូ CLICK ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1CH-0235 បណ្ដាលឲ្យ ម្ចាស់ម៉ូតូ ឈ្មោះ នាងប្រាក់ សុគន្ធ រងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានរថយន្តគិលានសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល រស្មី មកដឹកយកទៅសង្គ្រោះ តែជាអកុសលគាត់បានដាច់ច្យល់ស្លាប់លេីរថយន្ត ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបេីតាមប្រភពព័ត៌មាន បានប្រាប់ថាបានកេីតឡេីងកាលពីវេលាម៉ោងជាង៣ទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធ៍សែនជ័យ ដេីម្បីរងចាំប្រគល់ជូនសាច់ញាតិជនរងគ្រោះវិញ និងធ្វេីការស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយតាមច្បាប់ផងដែរ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ រួចប្រគល់អោយប្អូនស្រីជនរងគ្រោះ មកទទួលយកទៅស្រុកកំណេីតធ្វេីបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram