ឃាត់ខ្លួនជនសង្សយ័ដែលធ្វើសកម្មភាពប្លន់យកកាបូបលុយពីជនរងគ្រោះនៅឃុំរាមស្រុកព្រៃនប់.!

នគរបាលបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ដែលធ្វើសកម្មភាពប្លន់យកកាបូបលុយពីជនរងគ្រោះនៅឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ។ យោងតាមរបាយការណ៏ពីនគរបាលឲ្យដឹងថា នៅថ្ងៃទី២២មិថុនា២០២២ វេលាម៉ោង ១៣.០០នាទី តាមផ្លូវជាតិលេខ៤ ចំណុចភ្នំ៩៣ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ មានអំពើ លួចមានស្ថានទម្ងន់ទោស(កាប់ប្លន់កាបូបលុយ)

០១​ករណី បង្ករឡើងដោយជនសង្ស័យចំនួន០២​នាក់៖ ១.ឈ្មោះឡាត់ ជីវរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខ​របរមិនពិតប្រាកដ មានទីលំ​នៅ​ភូមិទ្រារ៤ សង្កាត់ស្ទឹង​មានជ័យ រាជធានីភ្នំពេញ។ ២.ឈ្មោះ យុ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិត​ប្រាកដ មានទីលំនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជ​ធានីភ្នំពេញ បានធ្វើសកម្ម​ភា​ពទាញយកកាបូបហើយប្រើច្រវ៉ាក់និងកាំបិតបាំងតោ ដេញកាប់ប្លន់យកកាបូបលុ​យរបស់ជនរង​គ្រោះ២នាក់ប្ដីប្រពន្ធ ជាអ្នកលក់ដូរ មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលជនរងគ្រោះពីរអ្នកប្ដីប្រ​ពន្ធជិះម៉ូតូចេញពីលក់ដូរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងត្រ​ឡប់មកផ្ទះវិញ។​ ក្រោយពេលធ្វើសកម្មភាពរួចកម្លាំងនគរបាលបានចុះអន្តរាគមន៌និងឃាត់ខ្លួនបានជន​សង្ស័យ០១នាក់ឈ្មោះឡាត់ ជីវរ ដកហូតវត្តុតាងរួម​មាន៖ +កាបូបលុយចំនួន០១ -លុយដុល្លាចំនួន ១៦៥២$ -លុយខ្មែរចំនួន ១៥៧៦០០៛​ -ជញ្ជៀនចំនួន០១វង់។(របស់ជនរងគ្រោះ) -កាំបិតបាំងតោចំនួន០១ សម្រាប់ធ្វើសកម្មភាព -ច្រវ៉ាក់០១ខ្សែមានកិបសោរ -ម៉ូតូម៉ាកWIN​NERពណ៏ខ្មៅ​ គ្មានផ្លាកលេខ០១​គ្រឿង -ទូរស័ទ្ទ០១គ្រឿងម៉ាកVIVO​ពណ៏ខៀវ០១គ្រឿង។ (របស់ជនសង្សយ័) រីឯឈ្មោះយុ រត់គេចខ្លួន។ ជនសង្សយ័ នគរបាលនឹងចាត់ចែងកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram