ផ្ទះបង្កប់ល្បែងស៊ីសង ផ្តុំគ្នារាល់ថ្ងៃ ស្ថិតនៅ ផ្លូវលេខ៣ បុរីភ្នំពេញសុខសាន្ត ជាប់ផ្ទះវីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខុសច្បាប់នៅក្នុងដែន សមត្តកិច្ចគ្រប់គ្រងរបស់លោកអភិបាល ខណ្ឌពោធិ៍សែនជ័យ កំពុងបើកដំណើរបានដោយរលូន…

(ភ្នំពេញ) ៖ ទីតាំងផ្ទះបង្កប់ល្បែងស៊ីសងស្ថិតនៅ ផ្លូវលេខ៣ បុរីភ្នំពេញសុខសាន្ត ជាប់ផ្ទះវីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបើកលេង យ៉ាងអាណាធិបតេយ្យមិនមានសមត្ថកិច្ចចុះបង្ក្រាបទាល់តែសោះ។
ប្រភពពត័មានបាននិយាយថាទីតាំងបង្កប់លេងល្បែងខាងលើនេះសង្កេតឃើញគេនាំគ្នាចាក់លុយរាប់រយ រាប់ពាន់ដុល្លារ ឯណោះ ដូច្នេះហើយធ្វើឲ្យពលរដ្ឋរស់នៅមានកង្វល់ និងការភ័យខ្លាចជាពិសេសបញ្ហា អសន្តិសុខដូចជាអំពើលួចឆក់ប្លន់និងអំពើហឹង្សារផ្សេងៗ ម្យ៉ាងទៀតបច្ចុប្បន្ននេះពួកគាត់ភ័យខ្លាចឆ្លងរីករាលដាល់ជំងឺកូវីដ១៩,,ចេញពីពួកអ្នកដែលមកលេងល្បែងស៊ីសងនៅទីកន្លែងនេះតែម្តង។


យោងតាមប្រភពតាមប្រភពប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាទីតាំងផ្ទះបង្កប់ល្បែងស៊ីសងអ៉ិនធើណេតមួយនេះមានមន្ដ្រីធំៗគ្រាក់ៗនៅពីក្រោយខ្នងធ្វើឲ្យសមត្ថកិច្ចមានការខ្លាចញញើតមិនហ៊ានចុះបង្ក្រាបនោះទេ។ចំណុចនេះហើយទើបសមត្ថកិច្ចមូលដ្ឋានមិនមានចំណាត់ការបង្ក្រាបព្រោះខ្លាចបាត់បង់តួនាទីទើបបណ្ដែតបណ្ដោយឲ្យលេងយ៉ាងអាណាធិបតេយ្យដុះស្លែនៅតំបន់នេះតែម្ដង។


បើទោះបីចំណាត់ការលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមបណ្ដាខណ្ឌក្ដី ប៉ុន្ដែទីតាំងអ៉ិនធើណេតមួយនេះ នៅតែបើកដុះស្លែយូជាងគេ ទោះបីរដូវកាលកូវីដក៏ដោយ។
ចាំមើលថា ទីតាំងផ្ទះបង្កប់ល្បែងស៊ីសងមួយនេះ សមត្ថកិច្ចហ៊ានបង្ក្រាបដែរឬទេ? ប្រសិនបើមិនបង្ក្រាប អាចលាបសក្ការៈបាំងមុខ ឬក្លាចអំណាចអ្មកធំនៅពីក្រោយខ្នង?។


ប្រជាពលរដ្ឋ បានឃើញសភាពបែបនេះនាំគ្នាសំណូមពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញសូមជូនពិនិត្យនិងមានចំណាត់ការចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាប.!!ទីតាំងល្បែងស៊ីសងខុសច្បាប់នៅតែដំណើរការបើកលេងកក្រឹកកក្រេងនៅភូមិខាងលើនេះផងទាន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram