ប្រមូលផ្ដុំគ្នារាល់ថ្ងៃលេងល្បែងនៅផ្ទះមួយកន្លែងគ្មានញញើតនឹងច្បាប់បន្ដិចសោះ ស្ថិតនៅខាងជើងសាលាគោកកញ្ជន់១០០មែត្រ សង្កាត់ចោមចៅ៍ទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ …

(ភ្នំពេញ) ៖ ជារៀងរាល់ឆ្នាំមានមនុស្សញៀនល្បែងជាច្រើននាក់ បាននាំគ្នាមកផ្ទះមួយកន្លែងស្ថិតនៅ ខាងជើងសាលាគោកកញ្ជន់១០០មែត្រ សង្កាត់ចោមចៅ៍ទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានបើកល្បែងស៊ីសងយ៉ាងគឃ្លើនមិនក្លាចញញើតនឹងផ្លូវច្បាប់បន្ដិចសោះ។


យោងតាមប្រភពពីប្រជាពលរដ្ឋ បានថ្លែងឲ្យដឹងថា ទីតាំងផ្ទះបង្កប់ល្បែងស៊ីសងអ៉ិនធើណេតមួយនេះមានមន្ដ្រីធំៗគ្រាក់ៗនៅពីក្រោយខ្នង ធ្វើឲ្យសមត្ថកិច្ចមានការក្លាចញញើតមិនហ៊ានចុះបង្ក្រាបនោះទេ។ ចំណុចនេះហើយ ទើបសមត្ថកិច្ចមូលដ្ឋានមិនមានចំណាត់ការបង្ក្រាប ព្រោះខ្លាចបាត់បង់តួនាទី ទើបបណ្ដែតបណ្ដោយឲ្យលេងយ៉ាងអាណាធិបតេយ្យដុះស្លែនៅតំបន់នេះតែម្ដង។
ប្រភពពីប្រជាពលរដ្ឋ បានបន្ថែមឲ្យដឹងថា ទីតាំងបង្កប់លេងល្បែងខាងលើនេះសង្កេតឃើញគេនាំគ្នាចាក់លុយរាប់រយ រាប់ពាន់ដុល្លារឯណោះ ដូច្នេះហើយធ្វើឲ្យពលរដ្ឋរស់នៅមានកង្វល់ និងការភ័យខ្លាចជាពិសេសបញ្ហា អសន្តិសុខដូចជាអំពើលួចឆក់ប្លន់ និងអំពើហឹង្សារផ្សេងៗ ម្យ៉ាងទៀតបច្ចុប្បន្ននេះពួកគាត់ភ័យខ្លាចឆ្លងរីករាលដាល់ជំងឺកូវីដ១៩ ចេញពីពួកអ្នកដែលមកលេងល្បែងស៊ីសងនៅទីកន្លែងនេះតែម្តង។


បើទោះបីចំណាត់ការលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមបណ្ដាខណ្ឌក្ដី ប៉ុន្ដែផ្ទះទីតាំងអ៉ិនធើណេតមួយនេះ នៅតែបើកដុះស្លែយូជាងគេ ទោះបីរដូវកាលកូវីដក៏ដោយ។
ចាំមើលថា ទីតាំងផ្ទះបង្កប់ល្បែងស៊ីសងមួយនេះ សមត្ថកិច្ចហ៊ានបង្ក្រាបដែរឬទេ? ប្រសិនបើមិនបង្ក្រាប អាចលាបសក្ការៈបាំងមុខ ឬក្លាចអំណាចអ្មកធំនៅពីក្រោយខ្នង?។


ប្រជាពលរដ្ឋសូមធ្វើការសំណូមពរ ដល់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្ដាមានចំណាត់ការលើទីតាំងមួយនេះផងទាន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram