ការចុះត្រួតពិនិត្យមើលការសាងសង់ស្ពានអាកាសផ្សារដើមគរ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ…..
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល គណៈអភិបាលនៃរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាស្ពានអាកាសថ្មើរជើងមុខផ្សារដើមគរ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលនឹងសម្រេចបញ្ចាប់ការស្ថាបនា នាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ អាជីវករផ្សារ ក្នុងការធ្វើដំណើរឆ្លងកាត់ពីផ្លូវម្ខាងទៅផ្លូវម្ខាងទៀត និងបានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចនឹងកើតមានឡើងជាយថាហេតុ ៕



