ឯកឧត្តម ឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង លោកជំទាវ ប៉ុល មុន្នីរ័ត្ន បានចូលរួមឧបត្ថមលើកទឹកចិត្ត ដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល តាមរយះលោក វរសេនីយ៍ឯក ប៉ុល និលឯក ស្នងការរង ទទួលផ្នែកបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ដើម្បីលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ចក្នុងការបំពេញការងារថែរក្សាសុខសន្តិភាពក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ 2021។ ទើបនៅថ្ងៃទី18 ខែវិច្ឆកា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង លោកជំទាវ ប៉ុល មុន្នីរ័ត្ន បានចូលរួមឧបត្ថមលើកទឹកចិត្ត ដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល តាមរយះលោក វរសេនីយ៍ឯក ប៉ុល និលឯក ស្នងការរង ទទួលផ្នែកបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អំណោយដែលឧបត្ថមរួមមាន ទឹកបរិសុទ្ធ 50 កេស ម៉ាស 5 កេស និង អាកុល 5 កាន ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកងកម្លាំងទាំងអស់នៅក្រោមឪវាទ សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ឧត្តមសេនីយ៍ទោ នឹម ច័ន្ទតាណា និង លោកជំទាវ ប៉ុល មុន្នីរ័ត្ន តែងតែយកចិត្តទុកដាក់គិតគូរ ដល់កងកម្លាំងនគរបាលជានិច្ចជាកាលផងដែរ សូមគោរពជូនពរ ដល់ឯកឧត្ដម និងលោកជំទាវ សូមអោយមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕








