បងប្អូនរស់នៅខណ្ឌបឹងកេងកង ខណ្ឌសែនសុខ សូមត្រៀមខ្លួនចាក់វ៉ាក់សាំងពីថ្ងៃ ១៨ ឧសភា តទៅ…
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីកម្មវិធីចាក់វ៉ាក់សាំងជូនពលរដ្ឋរស់នៅខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ សម្រាប់អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

យុទ្ធនាការ ដែលនឹងប្រើប្រាស់កម្លាំងសរុប មធ្យោយបាយសរុប ដើម្បីជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿន និងឆាប់រហ័ស ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ទប់ទល់ការឆ្លងរាលដាលកូវីដ ១៩។

ដំណើរការចាក់វ៉ាក់សាំងនៅខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ សម្រាប់ដូសទីមួយ នឹងចាប់ធ្វើពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃ ៣១ ឧសភា ឆ្នាំ ២០២១ និងដូសទីពីរចាប់ពីថ្ងៃទី ១ មិថុនា ដល់ ១៥ ខែមិថុនា ឆ្នាំ២០២១ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន តាមទីតាំងដែលបានកំណត់៕
