រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំ ខែធ្នូ ឆ្នាំ ២០២០ និងទិសដៅអនុវត្តការងារបន្ត …

មណ្ឌលគិរី : ដើម្បីតាមដាន ត្រួតពិនិត្យការអនុវត្តន៍ការងាររយ:ពេល១ខែ តាមបណ្ដាលក្រុង ស្រុក និង មន្ទីរ អង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និង ទិសដៅអនុវត្តការងារបន្ត ដឹកនាំកិច្ចប្រជុំដោយ លោក ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្តចំនួន៤រូប លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលអភិបាលរងក្រុង/ស្រុកទាំង ៥ ។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំអគាររដ្ឋបាលខេត្តមណ្ឌលគិរី ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram