បាត់រថយន្តម៉ាកហុីយ៉ាន់ដាយ៤ឆ្នាំ ស្រាប់តែប្រទះឃើញស្លាកលេខបំពាក់នៅលើរថយន្តបាឡែនដែលជាកម្មសិទ្ឋមន្ត្រីនគរបាលក្រសួងមហាផ្ទៃទៅវិញ…
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់បានប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី២ខណ្ឌពោធិ៍សែនជ័យខណៈដខណៈដែលគាត់បានប្រទះឃើញស្លាកលេខរថយន្តរបស់គាត់មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ត្រូវបានចោរធ្វើសកម្មភាព លួចបាត់ស្រមោលអស់រយៈពេល ៤ ឆ្នាំកន្លងមកហើយប៉ុន្តែរកមិនឃើញសោះឃើញបំពាក់នៅលើរថយន្តម៉ាកកាមរីបាឡែនទៅវិញ។ចំណែកម្ចាស់រថយន្ត និងជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកសាកសួរនៅ ប៉ុស្តិ៍ចោមចៅទី២ដើម្បីស្វែងរកការពិត ។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០នៅតាមផ្លូវបេតុងស្ថិតនៅក្នុងភូមិថ្មគោល ២សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។បើតាមការអះអាងពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តមួយគ្រឿងដែលត្រូវ ឃាត់ទុកខាងលើនេះម៉ាកកាមរីបាឡែនពណ៌ ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2AJ-5287 បើកបរដោយបុរសម្នាក់ឈ្មោះចាន់សុវណ្ណ ភេទប្រុសអាយុ ៦០ ឆ្នាំមុខរបរជាមន្ត្រីនគរបាល ក្រសួងមហាផ្ទៃ មានឋានន្តរស័ក្ដិវរសេនីយ៍ឯក ។ ចំណែកភាគីជនរងគ្រោះដដែលអះអាងថាបានបាត់រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយកាលពី ៤ ឆ្នាំ មុនបានបញ្ជាក់ថាស្លាកលេខដែលបំពាក់លើរថយន្តម៉ាកកាម រីបាឡែនគឺជាស្លាកលេខរថយន្តរបស់គាត់ដែលបានបាត់នោះប្ដីឈ្មោះ វ៉ា ចាន់ ថុលអាយុ ៤០ ឆ្នាំមុខរបរចាក់មេក្រូតាមពិធីបុណ្យនិងមង្គលការនិងមានប្រពន្ធ ឈ្មោះឈុនឡាយ អាយុ៣៦ ឆ្នាំមុខរបរ ចុងភៅ មាន ទីលំនៅក្នុងភូមិថ្មគោល ២ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ដោយឡែកបើតាមការបញ្ជាក់ពីស្ត្រី ជាប្រពន្ធជនរងគ្រោះបាននិយាយថាកាលពី ៤ ឆ្នាំមុនក្នុងអំឡុងឆ្នាំ ២០១៦ គាត់និងប្ដីបានខ្ចីប្រាក់ ធនាគារមួយយកមកទិញរថយន្តម៉ាកហ៊ីយ៉ា់ន់ដាយពណ៌ស ១ គ្រឿងដើម្បីដឹកអីវ៉ាន់រកស៊ីដោយបានធ្វើស្លាកលេខភ្នំពេញ 2AJ-5287 ដាក់ ឈ្មោះ ប្ដីរបស់គាត់ ។ ក្រោយមក ខណៈ ដែលគាត់ចតរថយន្តទុកនៅក្បែរផ្ទះស្រាប់តែត្រូវបានចោរលួចបើកយកទៅបាត់ស្រមោលតាម រកយ៉ាងណាក៏មិនឃើញដែរ។ បន្ទាប់មកពួកគាត់ប្ដឹងនគរបាលឲ្យជួយរកក៏នៅតែរកមិនឃើញទៀតលុះរហូលុះរហូតដល់វេលាព្រឹកថ្ងៃទី២៨ ខែធ្នូឆ្នាំ ២០២០ខណៈ ដែលប្ដីគាត់បើករថយន្តទៅដឹកអីវ៉ាន់នៅផ្សារនាគមាសចេញផុតពីផ្ទះបន្តិច ស្រាប់តែឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៍ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2AJ-5287 ដែលជាស្លាកលេខរថយន្តរបស់គាត់កំពុងបើកបរនៅខាងមុខទើបប្ដីគាត់ដេញតាម ឃាត់សួរនាំនិងនាំទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី២តែម្ដង ។

តាមប្រភពដដែលបានបន្តថានៅពេលប្ដីគាត់ឃាត់សួរនាំអ្នកបើកបររថយន្តនោះប្រាប់ថា គាត់ជានគរបាលក្រសួងមហាផ្ទៃហើយបានខ្ចីរថយន្ត ពីមេរបស់ខ្លួននៅក្រសួងមកជិះហើយវាជារថយន្តដែលរឹបអូសបានពីបទល្មើស ។ បន្ទាប់ពីបានស្ដាប់ការបកស្រាយពីសំណាក់បុរសនោះបានធ្វើឲ្យគាត់ក៏ ដូចជាមហាជនមានការងឿងឆ្ងល់និងហួសចិត្តយ៉ាងខ្លាំងនិងចង់ដឹងថាតើមេរបស់មន្ត្រីនគរបាលរូបនោះបានស្លាកលេខ រថយន្តនេះមកពីណា មកបំពាក់លើរថយន្តម៉ាកកាមរីបាឡែននេះ? និងបានវាតាមរបៀបណាហើយចុះរថយន្តហ៊ីយ៉ាន់ដាយរបស់គាត់ដែលបានបាត់នោះទៅណា ហើយហេតុអ្វីទើបស្លាកលេខធ្លាក់ចូលកណ្ដាប់ដៃនគរបាលក្រសួងមហាផ្ទៃបែរជារករថយន្តពុំឃើញទៅវិញ?

ក្រោយពេលកើតមានហេតុការភ្ញាក់ផ្អើលខាងលើនេះមន្ត្រីនគរបាលខាងលើត្រូវបាននគរបាលហៅទៅសាកសួរនៅប៉ុស្តិ៍ហើយគាត់មាន លិខិតសុំខ្ចីរថយន្តម៉ាកកាមរីបាឡែនខាងលើពីប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រមហាផ្ទៃដើម្បីជិះព្រោះតែគាត់ខ្វះមធ្យោបាយដើម្បី ជិះបម្រើការងារនិងបេសកកម្មតាមបណ្ដារាជធានីខេត្តក្រុង ។ មិនតែប៉ុណ្ណោះនៅក្នុងលិខិតនេះក៏មានការឯកភាពនិងចុះហត្ថលេខាដោយ លោកឧត្តមសេនីយ៍ឯកង៉េងជួដែលមានការបរិច្ឆេទ ថ្ងៃ ទី ១៤ ខែសីហា ឆ្នាំ ២០២០ ផង ដែរ ។មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យបានបន្ថែមទៀតថាកាលពីអំឡុងឆ្នាំ ២០១៨ កន្លងទៅនេះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបាន បើកប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនក្រុមចោរដាក់ថ្នាំយករថយន្តបានចំនួន ៤ នាក់នៅតាមផ្លូវជាតិលេខ ៣ ត្រង់ចំណុចមុខកងពលតូច លេខ៧០ភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ ។ ខណៈនោះបានធ្វើការដកហូតរថយន្តម៉ាកកាមរីបាឡែនពណ៌ ទឹកមាសដែលមានពាក់ស្លាកលេខភ្នំពេញ 2AJ-5287 ខាងលើដោយ ក្រុមចោរជិះធ្វើសកម្មភាពលុះបង្ក្រាបបាននគរបាលបានស្នើរសុំទៅ ព្រះរាជអាជ្ញាដើម្បីយករថយន្តនេះជិះធ្វើការងារបណ្ដោះអាសន្នដោយពុំបានដឹងថាក្រុមចោរបានស្លាក លេខ នេះ មកពីណា ឡើយ ។មន្រ្តីដដែលបានបន្តទៀតថាបន្ទាប់មកក្រុមចោរដែលតែងតែធ្វើសកម្មភាពដាក់ថ្នាំ យក រថយន្ត នៅ ពេល នោះ ត្រូវ បាន តុលាការ កាត់ ទោសដាក់ពន្ធនាគារព្រៃសរហូតមកដល់បច្ចុប្បន្ន នេះ នៅ ពុំ ទាន់ រួច នៅឡើយ ទេ ចំណែក រថយន្ត ក្រោយមក ត្រូវ បាន លោក វរសេនីយ៍ឯក ចាន់សុវណ្ណ ស្នើរ ទៅ ប្រធាន នាយកដ្ឋាន ដើម្បី ជិះ បម្រើ ការងារ និង ចុះ បេសកកម្ម ផ្សេង ៗ ។ លុះមកដល់ព្រឹក ថ្ងៃ ទី ២៨ខែធ្នូ ស្រាប់តែម្ចាស់រថយន្តហ៊ីយ៉ាន់ដាយប្រទះឃើញស្លាកលេខរថយន្តគាត់ដែលបាត់បំពាក់នៅលើរថយន្តកាមរីបាឡែននេះ ទើបឃាត់សួរនាំតែម្ដង ។ គួរបញ្ជាក់ដែរថា ក្រោយធ្វើការសាកសួររួចសំណុំរឿង នេះ ត្រូវ បាន បញ្ជូន បន្ត ទៅ កាន់ នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី ចាត់ការ បន្ត តាមនីតិវិធី ៕
