ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ…

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម បានដឹកនាំសហការីអញ្ជើញផ្ដល់ជំនួយ ជាថវិកាចំនួន ១.៥០០ដុល្លារ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនលោក ឈិន ខ្វាន់ចៃ អតីតកីឡាករ និងជាអតីតគ្រូបង្វឹកកីឡាករប្រដាល់ ដែលពេលនេះកំពុងស្ថិតក្នុងស្ថានភាពជំងឺប្រចាំកាយ ដែលសម្រាកនៅគេហដ្ឋាន ស្ថិតនៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram