កាលពីថ្ងៃចន្ទ១៤កើតខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ លោក ជិន ប៊ុនធឿន …

លេខាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ជានាយករងរដ្ឋបាលនៃសាលារាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោក ពូ  យ៉ាន់  ហេងអាយុ៥៨ឆ្នាំរស់នៅភូមិខ្សោយ  ឃុំរការ  ស្រុកសង្កែ  ខេត្តបាត់ដំបង។ ពូជាអ្នកចេះដឹងម្នាក់  និងជាអតីតទាហានប៉ារ៉ា  បានទទួលរងគ្រោះដោយជាន់មីនដាច់ជើងខាងឆ្វេង  និងរបួសពេញខ្លួននាអំឡុងពេលប្រទេសកម្ពុជាកំពុងមានសង្គ្រាមរវាងខ្មែរនិងខ្មែរ។ បន្ទាប់ពីស្នាមរបួសបានជាសះស្បើយ  ពូផ្លាស់ប្តូក្លាយជាមនុស្សថ្មីបាត់បង់ការចងចាំ  ប្រៀបដូចជាមនុស្សវិកលចរិក  វង្វេង  រវើរវាយ  រស់នៅឆ្ងាយពីប្រពន្ធកូនអស់រយ:ពេលជាង៣០ឆ្នាំកន្លងមកហើយ។

សង្គ្រាមនិងអំពើប្រល័យពូជសាសន៍នៅប្រទេសកម្ពុជានាំមកនូវភាពវិនាសអន្តរាយ។ ជាងនេះទៅទៀតកេរដំណែលនៃសង្គ្រាមនិងអំពើ ប្រល័យពូជសាសន៍នៅតែបន្តតាមយាយីប្រជាជនដែលធ្លាប់ហែលឆ្លងព្រឹត្តិការណ៍នោះ។

សង្គ្រាមនិងអំពើប្រល័យពូជសាសន៍មិនត្រឹមតែ បន្សល់នូវស្លាកស្នាមរបួសជាអចិន្ត្រៃយ៍ដល់អ្នកដែលរស់រានមានជីវិតតែប៉ុណ្ណោះ ទេប៉ុន្តែថែមទាំងបន្តប៉ះពាល់ដល់សង្គមជាតិទាំងមូលនិង កូនចៅជំនាន់ក្រោយជាច្រើនជំនាន់ថែមទៀត។

-សូមអគុណសន្តិភាពនៅកម្ពុជា  !

-សូមគោរពអរគុណ  សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា  !

-សូមគោរព ដឹគុណ  គាំទ្រ  ជានិច្ចនូវស្មារតីទិវាជ័យជំនះ  ៧  មករា  ១៩៧៩  !

-ជយោ  ! គណបក្សប្រជាជនកម្ពុជា ជាអមតៈ !

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram