ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល ៥ខែ ដើមឆ្នាំ២០២០ និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ….

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល ៥ខែ ដើមឆ្នាំ២០២០ និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដែលត្រូវបានប្រារព្ធឡើងនៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក្រោមបរិយាកាសប្រកបដោយភាពរីករាយ និងស្និទ្ធិស្នាលបំផុត កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ក្រោយបញ្ចប់កិច្ចប្រជុំ និងពិធីសំណេះសំណាល រួចហើយនោះ ឯកឧត្តម រដ្ឋលេខាធិការ អមដំណើរដោយ លោក អេង ភីរុង ប្រធានមន្ទីរបរិស្ថានខេត្ត បានបន្តដឹកនាំប្រតិភូ នាំយកអំណោយមនុស្សធម៌ ប្រគល់ជូន ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ក្នុងឱកាសនៃទិវាកាកបាទក្រហម ៨ឧសភា ឆ្នាំ២០២០ នៅសាលាខេត្តស្ទឹងត្រែង។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram