លោក សែម សុវណ្ណនី បន្តចុះឃោសនាផ្សព្វផ្សាយគោលនយោបាយគណបក្ស និងបង្រៀនពីការគូសសន្លឹកឆ្នោតតាមខ្នងផ្ទះ ក្នុងឃុំរំចេក ឃុំខ្នារសណ្តាយ និងឃុំរុនតាឯក

(សៀមរាប)៖ លោក សែម សុវណ្ណនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តចុះជួបសំណេះសំណេះ និងបង្រៀនដល់សមាជិក សមាជិកាគណបក្សនៅក្នុងឃុំរំចេក ឃុំខ្នារសណ្តាយ និងឃុំរុនតាឯក ពីរបៀបគូសសញ្ញាធីកលើសន្លឹកឆ្នោត ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។


ពិធីនេះ មានការចូករួមពីលោក សែម រតនា និងលោកស្រី, លោក ប្រាក់ សុទ្ធ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ភូមិ មួយចំនួនផងដែរ។
នាឱកាសនោះដែរ លោក សែម សុវណ្ណនី បានលើកឡើងដោយអរគុណ សន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ពិសារនំបញ្ចុកសន្តិភាព! ពិសារនំបញ្ចុកទេវតាគណបក្សប្រជាជនកម្ពុជា ពិសារនំបញ្ចុកសុខដុមរមនា និងពិសារនំបញ្ចុកសាមគ្គី! ។
លោក សែម សុវណ្ណនី បានឱ្យដឹងថា នៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ គឺដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដូច្នេះ សូមយប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោត ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស កំពុងដឹកនាំរដ្ឋាភិបាលស្របច្បាប់នាបច្ចុប្បន្ននេះ។
លោកបានបញ្ជាក់ថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណឱ្យការបោះឆ្នោត។
បន្ថែមពីនេះ លោក សែម សុវណ្ណនី បានប្រាប់ប្រជាពលរដ្ឋពីគុណសម្បត្តិដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត ដែលបានដឹកនាំប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យតាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយ៉ាល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram