លោក គង់ សោភ័ណ្ឌ ចុះសួរសុខទុក្ខកម្មករ កម្មកានីរោងចក្រ…
ខេត្តកណ្តាល ៖ នៅរសៀល ថ្ងៃអាទិត្យ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានអញ្ចើញអមដំណើរលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលចុះជួបសំណេះសំណាលនឹងសួរសុខទុក្ខបងប្អូនកម្មករ កម្មការនីរោងចក្រដែល បានស្នាក់នៅតាមបន្ទប់ជួលចំនួន១០២នាក់ដែលបានរងទុក្ខដោយសហគមន៍២០គុម្ភ-២០២១នេះនិងបាននាំយកអំណោយមនុស្សធម៌ចែក ជូនដល់កម្មករ កម្មការិនីផងដែរ។ដោយមានការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៃព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅក្នុងឱកាសនេះដែលលោកអភិបាលខេត្តក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ដោយស្មោះ ព្រមទាំងប្រគល់លិខិតថ្លែងអំណរគុណ ជូនចំពោះលោកឈឿនប៊ុនឆនអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គនាយកដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ដោយមានសទ្ធាជ្រះថ្លាចិត្តជាសប្បុរសជនជួយសម្រាលបន្ទុកជូនកម្មករ កម្មការិនី ទាំង១០២នាក់ ដោយបានផ្ដល់បន្ទប់ចំនួន៦៩បន្ទប់ជួល ឱ្យស្នាក់នៅដោយឥតគិតថ្លៃក្នុង រយៈពេលបីខែ ចាប់ពីខែមីនា ដល់ ខែឧសភា ឆ្នាំ២០២១នឹងបានជួយសំរាលបន្ទុកដល់ប្រមុខរាជរដ្ឋាភិបាលមួយចំណែកផងដែរ។

នៅក្នុងអង្កពិធីជួបសំណេះសំណាលនឹងសួរសុខទុក្ខកម្មករ កម្មការិនីរោងចក្រនោះលោក គង់ សោភ័ណ្ឌ អភិបាលខេត្តបានប្រសិទ្ធិពរជ័យ សិរីសួស្ដីមហាប្រសើរ ជូនចំពោះលោកឈឿន ប៊ុនឆន ព្រមទាំងក្រុមគ្រួសារ បានជួបប្រទះនូវពុទ្ធពរទាំងប្រាំប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕



