រថយន្តកុងតឺន័របុកម៉ូតូកិនបុរសម្នាក់បែកក្បាលស្លាប់យ៉ាអាណោចអាធម៌

ភ្នំពេញ: បុរសម្នាក់បានបែកក្បាល..ស្លា..ប់..នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូធំមួយគ្រឿងឆ្លងផ្លូវត្រូវរថយន្តកុងតឺន័របុកកិននិងអូសម៉ូតូក្រោមរថយន្តជាង១០០ ម៉ែត្រ តៃចុះពីលើរថយន្តគេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០ នាទីយប់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២នៅត្រង់ចំណុចស្តុបសេះមាស តាមបណ្ដោយផ្លូវវេ៉ង

ស្រេងកែងនិងផ្លូវ៣០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះ មានឈ្មោះគុណ សារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេ ខ១៦៤ ភូមិព្រែកអញ្ចាញ ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនរងគ្រោះជិះម៉ូតូធន់ធំមួយគ្រឿងម៉ាកCB ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1AM-7528។ តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ ម៉ែត្រទិសដៅពីជើងទៅត្បូង ឆ្លងផ្លូវវេ៉ងស្រេងឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៌មានរថយន្តកុងតឺន័រមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ3B-5247ធ្វើដំណើរតាមដងផ្លូវវេ៉ងទិសទៅដៅពីលិចទៅកើតក្នុងល្បឿនលឿនជ្រុលបុកម៉ូតូនិងកិនជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើកចេញពីកន្លែងកើតហេតុទាំងម៉ូតូនៅក្រោមរថយន្តអូសប្រមាណជាង ១០០ ម៉ែត្រ តែកុងមើលសភាពមិនស្រួលបានឈប់រថយន្តរួច បើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការអត់វាស់វែងយករថយន្តនិងម៉ូតូទូរសព្ទទុកការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram