គណៈកម្មាធិការចម្រុះមួយក្រុម ដែលរួមមានមន្ត្រីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃកាំកុងត្រូល…

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការចម្រុះមួយក្រុម ដែលរួមមានមន្ត្រីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃកាំកុងត្រូល និងអាជ្ញាធរខណ្ឌបឹងកេងកង ក្រោមការសម្រមសម្រួលពីសំណាក់លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងភ្នំពេញ បានចុះបង្ក្រាបទីតាំងដែលសង្ស័យចែកចាយនិងស្តុកទុកផលិតផលក្លែងក្លាយមួយកន្លែង ព្រមទាំងបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ផងដែរ ។

ទីតាំងដែលសង្ស័យចែកចាយនិងស្តុកទុកផលិតផលក្លែងក្លាយនេះ ស្ថិតនៅផ្ទះលេខ៨Eo ផ្លូវលេខ៣១០ខាងកើតផ្សារអូពិក ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង និងត្រូវបានចុះបង្ក្រាបកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ហើយសមត្ថកិច្ចចម្រុះក៏បានសម្រេចបិទទីតាំងខាងលើផងដែរ ។ប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះឱ្យដឹងថា ក្នុងការចុះបង្ក្រាបទីតាំងខាងលើដែលសង្ស័យថា ជាកន្លែងចែកចាយនិងស្តុកផលិតផល

ក្លែងក្លាយនេះ សមត្ថកិច្ចបានរកឃើញមានទំនិញជាច្រើនមុខដូចជា ឡេលាបស្បែក ម្សៅលាបមុខ និងសំឡីអនាម័យជាច្រើនប្រភេទទៀត ។ នៅក្នុងឱកាសនោះ សមត្ថកិច្ចក៏បានដកហូតឡេលាបស្បែក ម្សៅលាបមុខ សំឡីអនាម័យម៉ាក me me ព្រមទាំងផលិតផលជាច្រើនមុខទៀតយកទៅធ្វើសំណាក និងឃាត់ខ្លួនមនុស្សប្រុសស្រី

ចំនួន៣នាក់ ក្នុងនោះស្រីម្នាក់ នាំយកទៅសាកសាកសួរ ។ទោះជាយ៉ាងណា នៅក្នុងការបង្ក្រាបទីតាំងខាងលើនេះ មិនមានការបញ្ជាក់ប្រាប់ច្បាស់ទេថា តើពិតជាផលិតផលក្លែងក្លាយមែន ឬជាអ្វីឱ្យច្បាស់នោះទេ ។ ចំណែកឯមនុស្សចំនួន៣នាក់ ដែលត្រូវបានឃាត់ខ្លួន ក្នុងនោះមានបុរសម្នាក់សង្ស័យជាម្ចាស់ទីតាំង និងបុគ្គលិកប្រុសស្រី២នាក់ទៀត ក៏មិនត្រូវបានប្រាប់ឲ្យដឹងពីអត្តសញ្ញាណច្បាស់លាស់ដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram