នាំនារីវត្តភ្នំចូលផ្ទះសំណាក់ផ្អេីលទាំងយប់
ភ្នំពេញ÷បើតាមប្រភពពីបុរស ដែលអះអាងថាជាជនរងគ្រោះបានឲ្យដឹងថា ដំបូងឡើយខ្លួនបានជិះម៉ូតូ ទៅរកសេវានារីផ្លូវភេទ នៅម្ដុំមាត់ទន្លេខាងមុខរមណីយដ្ឋានវត្តភ្នំ ដោយចរចាគ្នាក្នុងតម្លៃ 6 ម៉ឺនរៀល រួចក៏ត្រូវរ៉ូវគ្នាមកផ្ទះសំណាក់ម្ដុំមុខវិហារឥស្លាមបឹងកក់។ ពេលឡើងទៅដល់លើបន្ទប់ នារីដែលជាអ្នករកស៊ីផ្លូវភេទ បានទាមទារលុយមុន បុរសរូបនោះក៏យល់ព្រមឲ្យ ហើយចូលបន្ទប់ទឹកមួយសន្ទុះ ក៏ត្រូវនារីរូបនោះ ទាញសោម៉ូតូបម្រុងចុះមកក្រោម តែបុរសរូបនោះដឹងខ្លួនទាន់ ក៏ស្ទុះមកប្រតាយប្រតប់ដណ្ដើមសោម៉ូតូវិញ។ ស្រាប់តែនារីរូបនោះស្រែកថា មានគេចង់សម្លាប់ខ្លួន។ ស្រាប់តែមានបុរសបីបួននាក់ ស្ទុះឡើងទៅលើបន្ទប់នោះព្រួតវាយបុរស ដែលជាជនរងគ្រោះ មានទាំងប្រើកាំបិតចាក់ លើជនរងគ្រោះថែមទៀត បង្កការភ្ញាក់ផ្អើលទាំងយប់។ ក្រោយពីកើតហេតុ ក៏មានស្ត្រីម្នាក់ដែលអះអាងថាត្រូវជាយាយរបស់នារីរូបនោះ ថាបុរសខាងលើ បានប្រើខ្នើយយកមកខ្ទប់មុខ និងប្រើខ្សែររឹតករ នារីដែលជាចៅរបស់ខ្លួន រហូតដល់សន្លប់ចូលមន្ទីរពេទ្យ។

កន្លងមកក៏មានករណីស្រដៀងៗគ្នានេះ កើតឡើងលើជនរងគ្រោះ ដែលទៅរកសេវាផ្លូវភេទ នៅម្ដុំវត្តភ្នំជាច្រើនករណីរួចមកហើយ។ ហើយប្រជាពលរដ្ឋក៏ដូចជាជនរងគ្រោះ បានដាក់ការសង្ស័យថា នេះជាការរៀបចំឡើង រវាងនារីរកស៊ីផ្លូវភេទ និងបងធំបងតូច ជាមួយនឹងម្ចាស់ផ្ទះសំណាក់ ដើម្បីធ្វើស៊ីជនរងគ្រោះ ដូចជាករណីនេះជាដើម។ ហើយប្រជាពលរដ្ឋបានសំណូមពរ ដល់សមត្ថកិច្ចមេត្តា ស្រាវជ្រាវស៊ើបអង្កេតលើករណីនេះផងដែរ។
ករណីនេះកើតឡើង កាលពីវេលាម៉ោង 1:30 នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី 12 ខែឧសភា ឆ្នាំ 2022 នៅចំណុចផ្ទះសំណាក់បេ9 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុ ភាគីទាំងពីរអះអាងថា ជាជនរងគ្រោះដូចគ្នា បុរសដែលរកសេវាផ្លូវភេទនោះ បានបបួលមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រ តែស្ត្រីរូបនោះមិនព្រមមកទេ ដោយយកលេសថា ចៅស្រីនៅឯមន្ទីរពេទ្យ មិនអាចមកដាក់ពាក្យបណ្ដឹងបាន។ បុរសដែលជាជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាល នគរបាលសង្កាត់ស្រះចក ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវ វែកមុខរកជនដៃដល់ដែលប្រើហិង្សាមកលើរូបខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។










