បែកថ្នាំមកវាយម៉ូតូប្រពន្ធរំសាយកំហឹងត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ដំណាក់កន្ទួតខាងជើងធ្វើការឃាត់ខ្លួនភ្លាមៗ ខេត្តកំពត
បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗបន្ទាប់ពីគំរាមប្រើអំពើហិង្សាមកលើប្រពន្ធរបស់ខ្លួននិងយកពូថៅវាយបំផ្លាញម៉ូតូដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្រពន្ធរបស់ខ្លួន។ ជនសង្ស័យខាងលើមានឈ្មោះ ណុប សុខុមអាយុ 43 ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំលាវ ឃុំពងទឹកស្រុកដំណាក់ចង្អើរខេត្តកែប។ ហេតុការណ៍នេះដែលបានកើតឡើងនៅថ្ងៃទី 11 ខែ 5 ឆ្នាំ 2022 វេលាម៉ោង 10:30នាទីព្រឹកស្ថិតនៅ ភូមិ អូរពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពតនៅផ្ទះខាងប្រពន្ធចំណែកឯប្រពន្ធមានឈ្មោះ យឹម ខេនអាយុ 42 ឆ្នាំមានទីលំនៅបច្ចុប្បន្ន ភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើងស្រុក កំពង់ត្រាច ខេត្តកំពត បានប្រាប់អ្នកសារព័ត៌មានថាប្ដីរបស់គាត់តែងតែជក់គ្រឿងញៀនហើយគំរាមប្រើអំពើហិង្សាមកលើរូបគាត់ជាច្រើនលើកច្រើនសារ។ ចំណែកឯលោកអនុសេនីយ៍ឯក ហែម ភ័ក្រមេប៉ុស្តិ៍នគរបាល ឃុំដំណាក់កន្ទួតខាងជើងស្រុកកំពង់ត្រាចខេត្តកំពត បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាពាក់ព័ន្ធនឹងសំណុំរឿងខាងលើសមត្ថកិច្ចកំពុងតែបន្តនីតិវិធីបញ្ជូនជនសង្ស័យខាងលើទៅកាន់តុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ហើយនៅមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថាខ្លួនបានជក់គ្រឿងញៀនហើយខឹងប្រពន្ធគាត់ក៏ទាញពូថៅដែលខ្លួនដាក់តាមតួម៉ូតូយកមកពីផ្ទះវាយកម្ទេច ម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ 2018 ពណ៌ខ្មៅមានផ្លាកលេខក្រុងព្រះសីហនុ 1h 97 20 របស់ប្រពន្ធខ្លួនតែម្ដងទៅហើយក៏មានបំណងដឹកម៉ូតូប្រពន្ធរបស់ខ្លួនយកទៅស្រុកកំណើតនៅឯ ភូមិ ភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប តែកំពុងតែធ្វើសកម្មភាពក៏ត្រូវបានឪពុកក្មេករបស់ខ្លួនមានឈ្មោះយឹមហុងអាយុ 72 ឆ្នាំបានមកប្រាប់អ្នកសារព័ត៌មានហើយអ្នកសារព័ត៌មានក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ឃុំដំណាក់កន្ទួតខាងជើងសមត្ថកិច្ចក៏ចុះមកធ្វើការឃាត់ខ្លួនភ្លាមៗតែម្ដងបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់។















