ស្ថានីយជញ្ជីងស្រុកប្រាសាទបាគង ល្បីខាងថ្លឹងឡើងទម្ងន់ដល់ទៅ ៣០តោន២៥គីឡូ ខុសប្រក្រតី ពីស្ថានីយជញ្ជីងស្រុកពួក ថ្លឹងបានតែ២៩តោន៣០០គីឡូ ធើ្វអោយអ្នកបើកបររអ៊ូរទាំថា ថ្លឹងបែបពុករលួយ…
ខេត្តសៀមរាប៖ បើយោងតាមការត្អូញត្អែពលរដ្ឋម្នាក់ដែលជាអ្នកបើកបររថយន្តដឹកទំនិញ សុំមិនបញ្ចេញឈ្មោះ សូមសំណូមពរទៅដល់រាជរដ្ឋាភិបាល និងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណៈការនិងដឹកជញ្ជូន សូមឯកឧត្តម ជួយអន្ដរាគមន៍ រកយុត្តិធម៌ ជូនពលរដ្ឋដែលបើកបររថយន្តដឹកទំនិញ ដែលមានភាពសុក្រិត្យ ឡើងវិញផង ព្រោះស្ថានីយជញ្ជីងស្រុកប្រាសាទបាគង ល្បីខាងថ្លឹងឡើងទម្ងន់ ខុសប្រក្រតី.? ឡើងលើសដល់ទៅ ៣០ តោន ២៥គីឡូ.! ខុសពីស្ថានីយជញ្ជីងស្រុកពួក ថ្លឹងបានតែទម្ងន់ ២៩ តោន ៣០០គីឡូ នេះសបញ្ជាក់អោយឃើញថា ថ្លឹងរបៀបពុករលួយ និងនាំគៀបផាកពិន័យម្ចាស់បើកបររថយន្ត ជាថ្នូរនិងការដោះលេងជាទឹកប្រាក់(១លានរៀន) ទើបអោយបើករថយន្តបន្តដំណើរទៅទៀតបាន.???។
សូមបញ្ជាក់ថា៖ ទីតាំងស្ថានីយជញ្ជីងថ្លឹងរថយន្តស្ថិតក្នុងភូមិអូរអញ្ចៀន ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ពលរដ្ឋម្នាក់ដែលជាអ្នកបើកបររថយន្តដឹកទំនិញនោះ បានអោយដឹងយ៉ាងច្បាស់ថា៖ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ គាត់ឃើញមានរថយន្តផ្ទុកលើសទម្ងន់ជាច្រើនគ្រឿង បានឆ្លងកាត់(ស្ថានីយជញ្ជីងស្រុកប្រាសាទបាគង បែរជាបណ្តោយអោយទៅបានយ៉ាងរលូន) ចំណែករថយន្តដឹកស្រូវរបស់គាត់ដែលមានផ្លាកលេខព្រះសីហនុ 3A- 6277 ពេលចូលថ្លឹងបែរជាឡើងលើសទម្ងន់ដោយគ្មានមូលហេតុ.? និងផាកពិន័យជាទឹកប្រាក់អស់(១លានរៀន)ទៀតផង ទើបព្រមឲ្យបន្តដំណើរ ពេលសួរនាំបែកជារុនដាក់គ្នាទៅវិញ ទៅមក ខ្លះយកលេសទៅពេទ្យ ទាំងប្រធានស្ថានីយ៍ថ្លឹងរថយន្ត និងអនុប្រធាន ដោយខ្វះភាពទទួលខុសត្រូវ ។បើតាមប្រភពពីអ្នកបើកបររថយន្តជាច្រើនគ្រឿងបានបង្ហើបអោយដឹងថា៖ ពួកគាត់បានបង់អោយមន្ត្រីស្ថានីយជញ្ជីងរថយន្តក្នុង១គ្រឿង( ដប់ម៉ឺនរៀល) ជាកំណត់ បើពុំដូច្នោះទេ និងមានការបង្ក្រាបភ្លាម។ ប្រភពបន្តថា ថៅកែរបស់ខ្លួន គឺបានបង់ជាប្រចាំខែរួចទៅហើយ កត្តាទាំងនេះហើយដែលបណ្ដាលអោយពួកគេបើកឆ្លងកាត់បានដោយរលូន មិនបាច់ចូលថ្លឹងក្នុងស្ថានីយជញ្ជីងស្រុកប្រាសាទបាគង នោះទេ។
