រាជរដ្ឋាភិបាលកម្ពុជាផ្តល់អំណោយជូនរដ្ឋាភិបាលនិងប្រជាជនវៀតណាមដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់អំណោយជូនរដ្ឋាភិបាលនិងប្រជាជនវៀតណាម ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍នៃទីក្រុងហូជីមិញសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលសរុបថវិកាចំនួន ៣៥០,០០០ ដុល្លារសហរដ្ឋអាមេរិក។
អំណោយរបស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ព្រមទាំងសមាគមមិត្តភាព កម្ពុជា-វៀតណាម ដែលផ្តល់ជូនដល់ប្រទេសវៀតណាម បានកើនឡើងដល់ ៣៥ម៉ឺនដុល្លារអាមេរិក, ម៉ាសធម្មតាជាង១លានបន្ទះ និងម៉ាស N95 ១សែនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសនេះដែលកំពុងរងការវាយលុក។
អំណោយឧបត្ថម្ភរួមមាន៖


ទី១៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន១លានបន្ទះនិងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង។
ទី២៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
ទី៣៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការបិទច្រកព្រំដែនកម្ពុជា- វៀតណាម ជាបណ្ដោះអាសន្នរយៈពេល ១ខែផងដែរ។ ដើម្បីការពារ ការរាលដាលជំងឺកូវីដ-១៩ ។ លើកលែងករណីមន្ត្រីការទូត សិក្ខាកាម និស្សិត ដែលបានត្រឡប់មកកាន់មាតុប្រទេសវិញឬត្រូវមានភារកិច្ចទៅបំពេញបេសកកម្មប្រទេសវៀតណាម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram