ក្រសួងធនធានទឹក៖ ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅច្រើន ទៅតាមតំបន់ចាប់ពីថ្ងៃទី១១-១៦ ខែសីហា, សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៦ ខែសីហា ឆ្នាំ២០២១។


ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ។ ក្នុងនោះនៅថ្ងៃទី១១-១២ ខែសីហា ទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបពីប្រទេសចិន និងនៅថ្ងៃទី១៣-១៦ ខែសីហា ទទួលឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេស មីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ១C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
  • អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏នឹងមាន ផ្នែកខ្លះនៃបណ្តៅខេត្តនៅភាគកណ្តាល និងភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់ច្រើន។
    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
  • អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។
    ៣៖ តំបន់មាត់សមុទ្រ
  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °c
  • អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
    អាស្រ័យស្ថានភាពធាតុអាកាសដូច បានជម្រាបជូនខាងលើ សូមសាធារណជ្រាបជាព័ត៌មាន និងសូមប្រុង
    ប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ លាយឡំ និងខ្យល់កន្ត្រាក់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram