អតីតកីឡាករ J-League លោក Takayuki Nishigaya ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មី របស់ក្រុមជម្រើសជាតិសិង្ហបុរី
(សិង្ហបុរី)៖ អតីតកីឡាករបាល់ទាត់លេងនៅលីគជប៉ុន J-League លោក Takayuki Nishigaya ត្រូវបានតែងតាំងជាគ្រូបង្គោលនៃក្រុមបាល់ទាត់ជម្រើសជាតិ ផ្នែកបុរសរបស់សិង្ហបុរី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះ។
ការតែងតាំងលោក Nishigaya លើកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំនោះ ត្រូវបានប្រកាសដោយសមាគមបាល់ទាត់សិង្ហបុរីក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
អតីតខ្សែការពាររូបនេះបានបង្ហាញខ្លួន ១០០ប្រកួតក្នុងលីគ J-League។
Nishigaya បានចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់លោកក្នុងឆ្នាំ២០០៤ ក្នុងនាមជាគ្រូបង្វឹកយុវជននៅក្លិប Tokyo Verdy។ លោកបានក្លាយជាគ្រូបង្គោលក្រុមយុវជន មុនពេលលាលែងពីតួនាទីក្នុងឆ្នាំ២០០៩។
បុរសវ័យ ៤៨ឆ្នាំរូបនេះនឹងចាប់ផ្តើមបំពេញតួនាទីជាផ្លូវការជាមួយនឹងក្រុមជម្រើសជាតិសិង្ហបុរី នៅខែឧសភាខាងមុខ៕



