សា-ហា-វ.រថយន្តដឹកត្រីបុកបង្កោលភ្លេីងក្រឡាប់ធ្លាក់ប្រឡាយ ដាច់ខ្លួនជា២កំណាត់

កណ្តាល រថយន្តដឹកត្រីមួយគ្រឿងបេីកលឿនពេកគេចរថយន្តដឹកដីរ៉េចង្កូតបុកបង្កោលភ្លេីងបាក់អស់១ដេីមនិងដេីមឈេីមួយចំហៀងក្រឡាប់គៀបមនុស្ស.ស្លា..ប់.២រ.បួស.ធ្ង.ន់.២ក្នុងនោះមាន១នាក់ដាច់ខ្លួនជា២កំណាត់យ៉ាងរន្ធត់។

សាកសពនិងនាក់របួសសុទ្ធតែជាជនជាតិវៀតណាមមិនស្គាល់អត្តសញ្ញាណ។

ហេតុការណ៍នេះកេីតឡេីងវេលាម៉ោង៤:៣០នាទីល្ងាច ថ្ងៃទី ២៥ ខែមេសា ស្តិតតាមបណ្តោយផ្លូវលេខ 21B ភូមិ តាំងក្រសាំង សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រង់ចំណុចគីឡូមែត្រលេខ៣

តាមប្រភពពីកន្លែងកេីតហេតុបានអោយដឹងថាកាលពីដំបូងគេបានឃេីញរថយន្តដឹកត្រីមួយគ្រឿងក្បាលពណ៌សរស្លាកលេច ភ្នំពេញ 3B 92 78 បេីកបរនិងរួមដំណេីរដោយមនុស្សប្រុស៣នាក់សុទ្ធតែជនជាតិវៀតណាម ធ្វេីដំណេីរទិសដៅពីកេីតទៅលិចលុះមកដល់កន្លែងកេីតហេតុខាងលេីស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងមិនចាំស្លាកលេខបានបេីកបរចេញពីផ្លូវតូចបណ្តាលអោយរថយន្តខាងលេីវ៉ាក់អឺបួងចង្កូតគិចបុកបង្កោលភ្លេីងបាក់អស់១ដេីមនិងដេីមឈេីអស់១ចំហៀងក្រឡាប់ធ្លាក់ប្រឡួាយ.ស្លា.ប់..២នាក់និងរបួស២នាក់ភ្លាមៗក្នុងនោះមាន១នាក់ដាច់ខ្លួនជា២កំណាត់យ៉ាងរន្ធត់ ចំណែករថយន្តដឹកដីមិនស្គាលស្លាកលេខបានបន្ថែមល្បឿនរត់គេចបាត់ស្រមោល។

ប្រភពដដែលបានបញ្ជាក់ថារថយន្តខាងលេីបានដឹកត្រីចេញ់ពីស្រុកកោះធំសំដៅទៅស្ពានព្រែកព្នៅលុះមិនទាន់ដល់គោលដៅផងក៏ជួបគ្រោះថ្នាក់នេះតែម្តង។

ក្រោយកេីតហេតុសម្ថកិច្ចមូលដ្ធានខាងលេីបានចុះទៅដល់កន្លែងកេីតហេតុដោយបានទំនាកទំនងរថយន្តសង្រ្គោះយកនាក់របួសទៅសង្រ្គោះ ចំណែកនាក់ស្លាប់ក្រោយពីធ្វេីកំណត់ហេតុរួចប្រគល់អោយសាច់ញ្ញាតិ ឯរថយន្តខាងលេីសម្ថកិច្ចធ្វេីការវាស់វែងស្ទូចយកទៅរក្សាទុករងចាំការដោះស្រាយនាពេលខាងមុខ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram