ខេត្តស្វាយរៀង៖គួរឲ្យអាណិតណាស់! ស្ត្រីម្ចាស់ហាង​ ដែលអធិការរងប៉ូលិសក្រុងបាវិតបាញ់នោះបានស្លាប់ហេីយនៅថ្ងៃនេះ

ជារឿងអំពេីឃោរឃៅណាស់​ ដែលខ្លួនជាមន្ត្រីប៉ូលិសមួយរូប បានកេីតគំនិតអគតិលេីកកាំភ្លេីងបាញ់សម្លាប់មនុស្សដូចបាញ់ចាប់​ យ៉ាងព្រៃផ្សៃបែបនេះ។

គួរឲ្យអាណិតណាស់​ ស្ត្រីម្ចាស់ហាងម្នាក់ត្រូវបាន​បាញ់ស្លាប់យ៉ាងអនោធអធម​ ខណៈបញ្ជូនទៅមន្ទីរពេទ្យវៀតណាម​ តែប៉ុន្មានម៉ោងនោះ។

គួរបញ្ជាក់ថាកូនប្រុសអធិការនគរបាលក្រុងបាវិត ពិតជាឆេវឆាវមែន ក្នុងនាមខ្លួនជាអ្នកអនុវត្តច្បាប់ ជាមន្ត្រីនគរបាលយុត្តិធម៌ ហ៊ានលើកដៃបាញ់ប្រហារស្រ្តីម្ចាស់ហាង «តន្ត្រីសំណាងដាណេ» ។

ជនដៃដល់ដ៏ឃោឃៅ ជាអធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា អាយុជិត៣០ឆ្នាំ ត្រូវជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់ គឺកាលពីយប់មិញ បានដកកាំភ្លើងបាញ់ចំនួន ២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម។ ករណីនេះបានកើតឡើងនៅក្នុងហាងភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ ដោយសារជនដៃដល់ខឹងម្ចាស់ហាងយកម្ហូបមកយឺតពេក។ លោកស្នងការថា ជនសង្ស័យនឹងបញ្ជូនទៅកាន់តុលាការ ហើយមិនអាចទុកបាននោះទេ ព្រោះនាំឲ្យប៉ះពាល់ដល់អង្គភាព និងនគរបាលជាតិ។

ក្រោយការបាញ់ប្រហារ ជនដៃដល់ កែវ ចិត្រា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ស្ត្រីរងគ្រោះមានឈ្មោះ សឿន ដាណេ វ័យ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត។

ជនសង្ស័យជាអធិការរងនគរបាលរូបនេះ ត្រូវបានគេរាយការណ៍ថា ទើបតែត្រូវបានប្រកាសឲ្យចូលកាន់តំណែងតែប៉ុន្មានថ្ងៃមកនេះទេ។ នៅអធិការដ្ឋាននគរបាលក្រុងបាវិត ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានមួយចំនួន លួចបង្ហើបថា ម្នាក់ៗមិនពេញចិត្តនឹងការដឹកនាំរបស់អធិការក្រុង កែវ គង់ នោះឡើយ ប៉ុន្តែមិនហ៊ានប្តឹងមកថ្នាក់លើចេះតែទ្រាំទៅ ខណៈគ្រួសារនិយម កូនអធិការរង ឪពុកអធិការ ហើយមានរឿងអាស្រូវច្រើន។

ជនសង្ស័យឈ្មោះ គង់ ចិត្រា ដែលមានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនគ្រឿងញៀន ជាអតីតជានគរបាលនៅក្រុងបាវិត ទើបតែប្រកាសតែងតាំងជាអធិការរងបាន ៥ទៅ ៦ថ្ងៃប៉ុណ្ណោះ។

បើតាមបុគ្គលិកបម្រើការងារហាងតន្ត្រីសំណាងដាណេ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុមានបុរសម្នាក់ បានចូលមកក្នុងហាងនៅកញ្ចុះលេខ៦៦៦៦ ហើយកម្ម៉ង់មីស្រុះមួយចាន បន្ទាប់មកទៀតបានប្រាប់បុគ្គលិក ឲ្យហៅម្ចាស់ហាងមកជួប ស្រាប់តែបុរសនោះបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងមួយគ្រាប់ទៀតបាញ់សម្លាប់ តម្រង់ក្បាលស្ត្រីរងគ្រោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ និងភ្ញៀវជួយលើកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហាររួច បុរសដែលឃាតក បានដើរចេញពីហាងគេចខ្លួនបាត់ តែត្រូវបានឃាត់ខ្លួននៅពេលបន្ទាប់មក។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram