ក្រុងព្រះសីហនុ៖ នាវាទេសចរណ៍បរទេស ២គ្រឿង បានចូលចតកំពង់ផែក្រុងព្រះសីហនុ
នាវាទេសចរណ៍បរទេស ២គ្រឿង បានចូលចតកំពង់ផែក្រុងព្រះសីហនុ ជាបន្តបន្ទាប់នាព្រឹកថ្ងៃ២២.១២.២០១៩។ នាវាទីមួយ ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន ២៨២៥ នាក់មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ ។ នាវានេះមានកងនាវិកចំនួន១០៦៨នាក់ មានដំណើរពីប្រទេសវៀតណាម ចូលមកកម្ពុជានិងចាកចេញបន្តទៅប្រទេសថៃទៀតនៅវេលាម៉ោង០៤ល្ងាចថ្ងៃដដែល។


នាវាទីពីរជាតិសាសន៍ចំនួន ៣០៥៨ នាក់មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃដូចគ្នា ។ នាវានេះមានកងនាវិកចំនួន៩៧៨នាក់ មានដំណើរពីប្រទេសថៃ ចូលមកកម្ពុជា និងចាកចេញបន្តទៅប្រទេសសឹង្ហបុរីទៀតនៅវេលាម៉ោង០៥:៣០នាទីល្ងាចថ្ងៃដដែល។


