រតនគិរី៖កម្មពារពិតជាមានមែន! មន្រ្ដីយោធាម្នាក់ ច្នៃគ្រាប់បែក ដើម្បីបោកយកត្រី កម្មអកុសលស្រាប់តែផ្ទុះត្រូវខ្លួនឯងរងរបួសធ្ងន់ធ្ងរ

មន្ដ្រីយោធាប៉ុស្ដិ៍ការពារព្រំដែនស្រុកអណ្ដូងមាសម្នាក់ បានយកគ្រាប់បែកទៅច្នៃបោកយកត្រី ស្រាប់តែ ផ្ទុះត្រូវខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់កាលពីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩។

ជនរងគ្រោះមានឈ្មោះ រចំនីន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្ដូងមាស មុខរបរជាមន្រ្ដីយោធារក្នុងកងអនុសេនាធំលេខ២នៃវរ:សេនាតូច១០២ប្រចាំនៅច្រកផាតាម គឺប៉ុស្ដិ៍ការពារព្រំដែនស្រុកអណ្ដូងមាស។

ប្រភពកន្លែងកេីតហេតុបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩ជនរងគ្រោះ បានយកម្សៅតេអិនតេ និងគីបទៅច្នៃធ្វើគ្រាប់បែកដើម្បីទៅបោកយកត្រីនៅក្នុងទន្លេសេសានដែលមានទីតាំងនៅក្បែប៉ុស្ដី៍នោះ។

ប្រភពដដែលបានបន្ដឲ្យដឹងទៀតថាក្រោយពីច្នៃរួចគេក៍ជិះទូកម្នាក់ឯងទៅកាន់អន្លង់មួយដែលគេបានគិតទុក។ប៉ុន្ដែពុំដឹងជាខុសបច្ចេកទេសយ៉ាងមុិចទេបម្រុងនឹងបោកចូលទៅក្នុងទឹកស្រាប់តែគ្រាប់បែកច្នៃនោះក៍ធ្លាក់ទៅលើទូក ហើយផ្ទុះឡើងបណ្ដាលឲ្យត្រូវរបួសពេញខ្លូនគេតែម្ដង។

ក្រោយពីផ្ទុះរួចមន្ដ្រីយោធាដែលប្រចាំការនៅប៉ុស្ដិ៍ក៍បានចុះទៅពិនិត្យរួចក៍ប្រញាប់ដឹកជនរងគ្រោះទៅកាន់មណ្ឌលសុខភាពស្រុកអណ្ដូងមាស។

តែក្រុុមគ្រូពេព្យថា ជនរងគ្រោះនោះមានរបួសធ្ងន់ធ្ងរក៍បញ្ជូនទៅមន្ទីរពេទ្យខេត្ដដើម្បីសង្រ្គោះបន្ទាន់។

លោកហុីងផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្ដរតនគិរី កាលពីរសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩បានឲ្យដឹងថា ជនរងគ្រោះខាងលើបានចូលមកសម្រាកព្យាបាលរបួសបានតែរយ:ពេលខ្លីហើយសាច់ញាតិក៍នាំគេទៅកាន់ប្រទេសវៀតណាមដើម្បីព្យាបាល។

ប្រធានមន្ទីរពេទ្យបង្អែកបានបញ្ជាក់ថាជនរងគ្រោះបានរងរបួសជាច្រើនកន្លែង នៅលើដងខ្លួននិងមុខតែមិនសូវធ្ងនធ្ងរប៉ុន្មានទេ អាចរួចផុតពីគ្រោះថ្នាក់។

ប៉ុន្ដែខាងក្រុមគ្រួសាររបស់គេសុំយកទៅពេទ្យវៀតណាមហើយខាងយើងក៍រៀបចំរថយន្ដជូនទៅកាលពីព្រលប់ថ្ងៃទី២០ខែធ្នូដដែលនោះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram