ប្រជាពលរដ្ឋមានចម្ងល់ជាខ្លាំង និងមិនយល់ថាតើនេះ ឬ វិជ្ជាជីវ:របស់អ្នកសារព័ត៌មាន….?

ដោយមើលឃើញថាបច្ចុប្បន្ននេះ ចំនួនស្ថាប័នសារព័ត៌មាន​ មានច្រើន រហូតស្ទើតែមិនតិចជាង១០០ស្ថាប័ននោះទេ ហើយស្ថាប័នសារព័ត៌មានខ្លះ បំពេញការងាររបស់ខ្លួនប្រកបទៅដោយវិជ្ជាជីវះ រឺឯស្ថាប័នសារព័ត៌មានខ្លះទៀត គ្រាន់តែសុំអាជ្ញាប័ណ្ណ ពីក្រសួងព័ត៌មាន ដើម្បីដើរជំរិតប្រាក់ពីប្រជាពលរដ្ឋ ដែលជាហេតុធ្វើអោយខូចឈ្មោះ​ ទៅដល់ស្ថាប័នសារព័ត៌មានផ្សេងៗ ព្រមជាមួយគ្នានោះដែល ប្រជាពលរដ្ឋ មានការងើយឆ្ងល់ជាខ្លាំងថា ហេតុអ្វីក្រសួងព័ត៌មាន ដែលត្រូវជាអាណាព្យាបាលរបស់អ្នកសារព័ត៌មាន មិនមានចំណាប់ការណ៍ ទៅលើក្រុមអ្នកសារព័ត៌មានខិលខូចទាំងនោះ ! !។

ហើយថ្មីៗនេះផងដែរ មានអ្នកសារព័ត៌មាន ២ក្រុម គឺ

ស្ថាប័នសារព័ត៌មាន CKV TV Online និង បណ្តាញសារព័ត៌មាន ខ្លុយខ្មែរដើម្បីសន្តិភាពមាតុភូមិ បានធ្វើសកម្មភាពយ៉ាងសកម្ម ហើយស្ថាប័នសារព័ត៌ទាំង២នេះ បើយោងតាមការបញ្ចាក់របស់ប្រជាពលរដ្ឋ នឹងរូបភាពមួយចំនួន ពីការចំរឹតប្រាក់របស់ពួកគេ នេះជាសម្តីរបស់ប្រជាពលរដ្ឋ នឹងអាជីវក (ដែលសុំមិនបញ្ចោញឈ្មោះ) នឹងអ្នកប្រកបអាជីវកម្ម នៅតាមបណ្តាលផ្សារ និងផ្ទះប្រជាពលរដ្ឋ ដែលមានប្រកបរបបជាប់នឹងមុខ​ផ្លូវ។ ហើយម្យ៉ាងវិញទៀត នេះក៏ជាហេតុបង្កអោយមានការកក់ស្ទះចរាចរណ៍ និងជាការរំខាន់យ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវផងដែរ ។

នេះគឺជាvideoជំរិតប្រាក់ ព្រមទាំងរូបភាពបញ្ជាក់ពីបញ្ហាផ្សាយមិនខ្វាយខ្វល់ពីអ្នកដំណើរតាមដងវិថី របស់ស្ថាប័នសារព័ត៌មាន CKV TV Online និង បណ្តាញសារព័ត៌មាន ខ្លុយខ្មែរដើម្បីសន្តិភាពមាតុភូមិ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram