ខ្សែបម្រើ Elneny ចង់បន្តការលេងនៅ Arsenal ទោះមិនសូវបានបង្ហាញខ្លួនក៏ដោយ

(ឡុងដ៍)៖ ខ្សែបម្រើរបស់ក្លិប Arsenal កីឡាករ Mohamed Elneny បានលើកឡើងថា លោកចង់បន្តកិច្ចសន្យារបស់លោកជាមួយនឹងក្លិប ដែលមានមូលដ្ឋាននៅទីក្រុង London នេះ បើទោះបីជាកីឡាករលំដាប់អន្តរជាតិ សញ្ជាតិអេហ្ស៊ីបរូបនេះ បានបង្ហាញខ្លួនត្រឹមតែ ១២ប្រកួតក្នុងរដូវកាលនេះក្តី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះ។


Elneny ដែលបានចាប់ផ្តើមក្នុងការប្រកួតចំនួន ២លើកចុងក្រោយនៅលីគ Premier League សម្រាប់ក្លិប Arsenal នោះ បានចូលរួមជាមួយក្លិប ក្រោយចាកចេញពីក្លិប FC Basel កាលពីឆ្នាំ២០១៦ ហើយកិច្ចសន្យារបស់លោកនឹងផុតកំណត់នៅខែមិថុនាខាងមុខ។
«ប្រសិនបើ Arsenal និយាយថា យើងត្រូវការអ្នកនោះ ខ្ញុំនឹងមិនគិតពីការចាកចេញឡើយ» នេះបើតាមសម្តីលោក Elneny បានប្រាប់សារព័ត៌មានអង់គ្លេស។ «ក្លិបគឺជាគ្រួសាររបស់ខ្ញុំរយៈពេល ៦ឆ្នាំមកហើយ ខ្ញុំស្រឡាញ់ក្លិបនេះណាស់»។
សូមជម្រាបថា Arsenal កំពុងឈរនៅលំដាប់ទី៤ ក្នុងតារាង Premier League ដោយនៅសល់ការប្រកួតចំនួន ៥លើកទៀត។ ពួកគេនឹងប៉ះក្រុម West Ham United នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram