ប្រធានក្រុម Tottenham កីឡាការិនី Shelina Zadorsky គ្រោងបន្តកិច្ចសន្យា ១រដូវកាលទៀត
(ឡុងដ៍)៖ កីឡាការិនីប្រធានក្រុម Shelina Zadorsky បានលើកឡើងថា នាងមានគម្រោងក្នុងការបន្តលេងនៅឯក្លិប Tottenham Hotspur សម្រាប់រដូវកាលខាងមុខ ដោយទទួលយកជម្រើសបន្ត ១ឆ្នាំថែមទៀតនៅក្នុងកិច្ចសន្យារបស់នាង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះ។

ខ្សែការពារសញ្ជាតិកាណាដា Zadorsky មានវ័យ ២៩ឆ្នាំរូបនេះបានចុះកិច្ចសន្យាថ្មីមួយក្នុងឆ្នាំ២០២១ ដែលនឹងផុតកំណត់នៅខែមិថុនាដ៏ខ្លីខាងមុខនេះ។
នាងបានចូលរួមជាមួយ Tottenham កាលពីឆ្នាំ២០២០ ដោយដំបូងឡើយ លេងក្នុងលក្ខខណ្ឌខ្ចីជើងផ្ទេរមកពីក្លិបអាមេរិក Orlando Pride។
នាងបានចាប់ផ្តើមលេង ១៧ប្រកួត ក្នុងចំណោម ១៨ប្រកួតក្នុងលីគ Women’s Super League សម្រាប់ក្លិប Tottenham ក្នុងរដូវកាលនេះ។ ពួកគេកំពុងឈរនៅលំដាប់ទី៥ ក្នុងតារាងលីគបណ្តោះអាសន្នផងដែរ៕


